គម្រោងទូទាត់វិស័យកសិកម្មរបស់ប្រទេសកម្ពុជាអភិវឌ្ឍដោយមានតុល្យភាព និងអភិរក្សជីវៈចម្រុះ
នាថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា វេទិកាជំរុញការកសាងអរិយធម៌អេកូឡូស៊ីពិភពលោកឆ្នាំ ២០២២(បឹងអឹហៃ) ត្រូវបានរៀបចំនៅទីក្រុងតាលី មណ្ឌលស្វយ័តជនជាតិប៉ាតាលីខេត្តយូណាន ។
ជុំវិញប្រធានបទ”ពួតដៃជាមួយគ្នា រួមកសាងសហគមន៍ជីវិតផែនដី” ភ្ញៀវចិន និងបរទេសបានពិគ្រោះពិភាក្សាផែនការ ស្ថាបនាអរិយធម៌បរិស្ថានសកល ។
លោក កាំង អាលី នាយកយុទ្ធសាស្ត្រតំបន់នៃសមាគមអភិរក្សសត្វព្រៃចិន បានចែករំលែកករណីជោគជ័យអំពីប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ដែលអនុវត្តនៅប្រទេសកម្ពុជា។
តំបន់ព្រៃភ្លៀងភាគខាងជើងនៃប្រទេសកម្ពុជាជាជម្រកបក្សីចំនួន ៣០០ ប្រភេទ និកសត្វចំនួន ៥០ ប្រភេទ រួមមានបក្សីជាតិតំណាងកម្ពុជា គឺឺសត្វត្រយ៉ង ។ ការស្វែងរកតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សជីវៈចម្រុះបានក្លាយជាបញ្ហាដែលត្រូវដោះស្រាយ។
នៅឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ដឹកនាំបង្កើតប្រព័ន្ធនៅក្នុងតំបន់អភិរក្ស ហើយបានដំឡើងនូវគំនិតប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់ ក្រោមការគាំទ្រពីសមាគមអភិរក្សសត្វព្រៃអន្តរជាតិ ប្រទេសកម្ពុជាអនុវត្តគំរូផ្ទេរអេកូឡូស៊ី ៣ បែប ។ ទី១ គឺ គម្រោងអភិរក្សសំបុកបក្សី អញ្ជើញពលរដ្ឋក្នុងតំបន់ជាអ្នកការពារព្រៃ ហើយបង់ប្រាក់ដល់ពលរដ្ឋ។ ទី២ គឺ បង្កើតគម្រោងទេសចរណ៍ធម្មជាតិដោយផ្អែកលើអ្នកចូលចិត្តទស្សនាបក្សី។ ទី៣ គឺ រចនាគម្រោងនៃការទូទាត់វិស័យកសិកម្ម។
តាមការវាយតម្លៃសេដ្ឋកិច្ចសហគមន៍បានបង្ហាញថា ក្នុងគម្រោងចំនួន ៣ នេះ គម្រោងទូទាត់វិស័ុកសិកម្មមានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចសង្គមបំផុត និងប្រជាជនគាំទ្របំផុត ហើយមានប្រសិទ្ធភាពល្អណាស់ក្នុងការលើកជំនាញកសិកម្ម និងជំរុញការកាត់បន្ថយភាពក្រីក្រ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋភិបាលកម្ពុជាបង្កើតក្រុមហ៊ុនគ្រប់គ្រង និងអភិរក្ស និងធ្វើដោយប្រតិបត្តិការពាណិជ្ជកម្ម គិតត្រឹមដល់បច្ចុប្បន្ននេះ មានកសិករចំនួន ១៨០០គ្រួសារ បានចូលរួមគម្រោងនេះ ក្រុមហ៊ុននេះបានទទួលវិញ្ញាបនប័ត្របញ្ជាក់កសិកម្មសរីរាង្គពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ។
ប្រភព៖យូណានដេលី
អ្នកបកប្រែ៖刘蓉