ចំនួនអ្នកប្រើអ៊ីនធឺណែតរបស់ប្រទេសចិនមានដល់ទៅ ១០៥១ លាននាក់ ក្នុងនោះចំនួនអ្នកប្រើអ៊ីនធឺណែតតាមទូរស័ព្ទចល័តមានអត្រា ៩៩.៦%

2022-09-01 17:34:20
ប្រភព:CRI

  នៅថ្ងៃទី ៣១ ខែសីហា មជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណែតចិន (CNNIC) បានចេញផ្សាយរបាយការណ៍ស្តីពី« ការធ្វើស្ថិតិអំពីសភាពការណ៍អភិវឌ្ឍន៍នៃវិស័យអ៊ីនធឺណែតរបស់ប្រទេសចិន» លើកទី ៥០នៅទីក្រុងប៉េកាំង ។ របាយការណ៍បានបង្ហាញថា គិតរហូតដល់ខែមិថុនា ឆ្នាំ ២០២២ ចំនួនអ្នកប្រើអ៊ីនធឺណែតរបស់ប្រទេសចិនមានដល់ទៅ ១០៥១ លាននាក់ហើយអត្រាគ្របដណ្តប់នៃបណ្តាញអ៊ីនធឺណែតរបស់ចិនឡើងដល់ ៧៤.៤% ។

       របាយការណ៍បានឱ្យដឹងទៀតថា ចំនួនអ្នកប្រើអ៊ីនធឺណែតតាមទូរស័ព្ទចល័តមានដល់ទៅ  ៩៩.៦% ។ គិតរហូតដល់ខែមិថុនា ឆ្នាំ ២០២២ ចំនួនអ្នកប្រើប្រាស់កម្មវិធីវីដេអូខ្លីរបស់ប្រទេសចិនបានកើនឡើងលេចធ្លោបំផុត ត្រូវជា ៩៦២ លាននាក់ ស្មើនឹង ៩១.៥%នៃចំនួន អ្នកប្រើអ៊ីនធឺណែតសរុប ។

ចំនួនអ្នកប្រើអ៊ីនធឺណែតរបស់ប្រទេសចិនមានដល់ទៅ ១០៥១ លាននាក់ ក្នុងនោះចំនួនអ្នកប្រើអ៊ីនធឺណែតតាមទូរស័ព្ទចល័តមានអត្រា ៩៩.៦%