ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Johan Moffat Fugui ឯកអគ្គរដ្ឋទូតកោះសូឡូម៉ុនប្រចាំប្រទេសចិន ៖ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជា”បង្អួចនៃគំនិត”ក្នុងការស្គាល់ប្រទេសចិន
ចំពោះលោក Johan Moffat Fugui ឯកអគ្គរដ្ឋទូតកោះសូឡូម៉ុនដំបូងប្រចាំនៅប្រទេសចិន សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ជា”បង្អួចនៃគំនិត”ដែលលោកស្គាល់ប្រទេសចិន ។
លោក Johan Moffat Fugui បានចែករំលែកអំពីចំណាប់អារម្មណ៍ក្នុងការអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ថា “ខ្ញុំបានអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគទី ១ ដល់ភាគទី៣ហើយ សព្វថ្ងៃ ខ្ញុំកំពុងអានភាគទី៤។ ខ្ញុំបានស្វែងយល់ពីហេតុផលនៃសមិទ្ធិផលដ៏អស្ចារ្យរបស់ចិនក្នុងយុគសម័យថ្មី។ “គំនិតដឹកនាំបែបនេះ វាជារឿងធម្មតាដែលអាចសមិទ្ធិផលដ៏អស្ចារ្យបែបនេះ។” ទន្ទឹមនឹងពេលដែលលោកកាន់តែស្វែងយល់ពីប្រទេសចិន លោកយល់ឃើញថា ការបង្កើតទំនាក់ទំនងការទូតរវាងកោះសូឡូម៉ុនជាមួយប្រទេសចិនជាការសម្រេចដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់កោះសូឡូម៉ុនយើង ។
នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៩ ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយកោះសូឡូម៉ុនជាផ្លូវការ នេះជានិន្នាការមួយដែលធ្វើឲ្យលោក Johan Moffat Fugui មានចំណាប់អារម្មណ៍ខ្លាំងណាស់ ។
មុនកោះសូឡូម៉ុន និងប្រទេសចិនបង្កើតទំនាក់ទាំនងការទូត លោក Johan Moffat Fugui ធ្លាប់ដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅប្រទេសចិន ដូចជា ទីក្រុងប៉េកាំង និងទីក្រុងក្វាងចូវជាដើម ។ លោក Johan Moffat Fugui បានបញ្ជាក់ថា “ចំណុចទី១ ប្រទេសចិនគោរពប្រទេសយើងណាស់ ។ កោះសូឡូម៉ុនធ្លាប់ជាប្រទេសក្រោមអាណានិគម ហើយស្ថានភាពនៃប្រទេសនៅក្រោមប្រព័ន្ធអាណានិគមគឺមិនស្មើគ្នាទេ។ ពេលយើងមកដល់ប្រទេសចិនលើកដំបូង យើងត្រូវបានទទួលការគោរព ហើយប្រទេសចិនចាត់ទុកយើងជាភ្ញៀវកិតិ្តយស និងមិត្តភក្តិដ៏សំខាន់ ។” ក្រៅពីនេះ ភាពរុងរឿងរបស់ប្រទេសចិនក៏ធ្វើឱ្យលោក Johan Moffat Fugui មានចំណាប់អារម្មណ៍ភ្ញាក់ផ្អើលផងដែរ ។ ក្នុងរយៈពេលរាប់សិបឆ្នាំនេះ ប្រទេសចិនបានបញ្ចប់ដំណើរការអភិវឌ្ឍន៍ដែលប្រទេសអភិវឌ្ឍន៍បានចំណាយពេលរាប់រយឆ្នាំ ។ ចំពោះភាពអច្ឆរិយៈនៃប្រទេសចិនដ៏ល្បីឈ្មោះ លោកចាប់អារម្មណ៍ថា “ខ្ញុំឃើញដោយផ្ទាល់ភ្នែក វាពិតជាអស្ចារ្យ!”
លោក Johan Moffat Fugui យកចិត្តទុកដាក់លើបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលនៃការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ឧត្តមភាពនូវប្រព័ន្ធរបស់ប្រទេសចិន និងការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពរបស់ប្រទេសចិនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងរយៈពេលរាប់សិនឆ្នាំកន្លងទៅនេះ យើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសលោកខាងលិច ប៉ុន្តែការអភិវឌ្ឍរបស់យើងគ្មានរីកចម្រើនច្រើនទេ។ ក្រោយពីការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន បាននាំមកនូវការប្រែប្រួលយ៉ាងខ្លាំង។ យើងមិនគ្រាន់តែត្រូវសិក្សាភាពឈ្លាសវៃ និងបទពិសោធន៍របស់ប្រទេសចិនទេ សព្វថ្ងៃ យើងកំពុងធ្វើផែនការ ដើម្បីសិក្សាពីប្រទេសចិន ។
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉