កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មសេវាកម្មនៃ “ខ្សែក្រវាត់និងផ្លូវ”មានអនាគតដ៏ទូលំទូលាយ

2022-09-06 17:21:58
ប្រភព:CRI

  ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២កំពុងបើកធ្វើនៅក្រុងប៉េកាំង ។ ក្នុងចំណោមប្រទេសនិងសហគ្រាសដែលចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិលើកនេះ មានមួយចំនួនមកពីប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ។ ឥស្សរជនចូលរួមពិព័រណ៍ដែលមកពីប្រទេសពាក់ព័ន្ធនឹង “ខ្សែក្រវាត់និងផ្លូវ”បានលើកឡើងការរំពឹងទុកពីការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យកាន់តែច្រើន ។

  ក្នុងសាលពិព័រណ៍សេវាកម្មវប្បធម៌និងទេសចរណ៍នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ ប្រទេសពាក់ព័ន្ធនឹង “ខ្សែក្រវាត់និងផ្លូវ” ដែលបូករួមទាំងស្រីលង្កាជាដើម បានតាំងបង្ហាញពីផលិតផលវប្បធម៌ប្រកបដោយលក្ខណៈពិសេសរបស់ពួកគេ ហើយក៏រំពឹងទុកថា អាចឆ្លៀតឱកាសពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម ជំរុញការផ្លាស់ប្តូរផ្នែកវប្បធម៌និងពាណិជ្ជកម្មថែមមួយកម្រិតទៀតជាមួយប្រទេសនានា ។

  ប្រធានសមាគមពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងស្រីលង្កាបានប្រាប់អ្នកសារព័ត៌មានថា ផលិតផលកាន់តែច្រើនរបស់ពួកយើងបានចូលក្នុងទីផ្សារប្រទេសចិន គឺដោយមកពីមានគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ ខ្ញុំយល់ឃើញថា ទីផ្សារនេះធំណាស់ ឥឡូវនៅមានវេទិកាដូចជាការផ្សាយផ្ទាល់នៃធុរកិច្ចអេឡិចត្រូនិក ដែលងាយចូលក្នុងទីផ្សារ ហើយមិនគ្រាន់តែប្រទេសចិនប៉ុណ្ណោះទេ យើងក៏អាចធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតតាមរយៈ “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ៕

កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មសេវាកម្មនៃ “ខ្សែក្រវាត់និងផ្លូវ”មានអនាគតដ៏ទូលំទូលាយ