ចាប់អារម្មណ៍ពី”បច្ចេកវិទ្យាខ្មៅ”ដែលការពារសុវត្ថិភាពបណ្តាញអុីនធើណែត
ថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែកញ្ញា ជាសប្តាហ៍ផ្សាព្វផ្សាយសុវត្ថិភាពបណ្តាញអីុនធើណែតឆ្នាំ ២០២២ របស់ប្រទេសចិន ។ តំបន់នានានៃប្រទេសចិនបានបង្ហាញពីបច្ចេកវិទ្យាថ្មី និងកម្មវិធីថ្មីអំពីសុវត្ថិភាពបណ្តាញអីុនធើណែត ហើយចែក រំលែកសមិទ្ធិផលរបស់ប្រទេសចិនក្នុងការច្នៃប្រឌិតឯករាជ្យនូវបច្ចេកវិទ្យាសំខាន់ៗសម្រាប់ការការពារសុវត្ថិភាពបណ្តាញអីុនធើណែត និងទន្ទឹងរង់ចាំនិន្នាការអភិវឌ្ឍនាពេលអនាគតអំពីសុវត្ថិភាពបណ្តាញអីុនធើណែត ។
ក្នុងពន្លាវិទ្យាសាស្រ្តនៃពិព័រណ៍សុវត្ថិភាពបណ្តាញអីុនធើណែត សប្តាហ៍ផ្សាព្វផ្សាយសុវត្ថិភាពបណ្តាញអីុនធើណែតឆ្នាំ ២០២២ របស់ប្រទេសចិន មានកម្មវិធីជាច្រើនសម្រាប់អ្នកទស្សនាចាប់អារម្មណ៍ និងណែនាំអ្នកទស្សនាសិក្សាចំណេះដឹងអំពីសុវត្ថិភាពបណ្តាញអីុនធើណែត ហើយមានសិក្ខាសាលាបង្ហាញចំណេះដឹងសុវត្ថិភាពបណ្តាញអីុនធើណែត ដើម្បីជួយអ្នកទស្សនាយល់ពីចំណេះដឹងនិងជំនាញអំពីការការពារទ្រព្យសម្បត្តិហិរញ្ញវត្ថុតាមបណ្តាញអីុនធើណែត ការការពារឯកជនភាពផ្ទាល់ខ្លួន និងការការពារសុវត្ថិភាពទិន្នន័យជាដើម ។
ប្រភព៖xinhua
ដោយ ឆាន នូ ហ្វូ រី លៀវ ស៊ីជីន
អ្នកបកប្រែ៖刘蓉