ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក  Mariano Sabino LOPEZ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យទីម័រខាងកើត៖អភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនផ្តល់បទពិសោធន៍ដ៏សំខាន់

2022-09-08 18:03:32
ប្រភព:人民日报

  បទពិសោធន៍អភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនគួរគណបក្សនយោបាយរបស់ប្រទេសទាំងអស់សិក្សារៀនសូត្រ។ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» បង្ហាញពីគំនិតអភិបាលកិច្ច និងយុទ្ធសាស្ត្រគ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិនក្នុងយុគសម័យថ្មី ដែលមានសារៈសំខាន់ណាស់សម្រាប់សហគមន៍អន្តរជាតិ​ក្នុងការស្វែងយល់​ពីគំនិត​អភិវឌ្ឍន៍ ផ្លូវអភិវឌ្ឍន៍ និងគោលនយោបាយផ្សេងៗរបស់ប្រទេសចិន ។ ទស្សនទានអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជន​ជាគោល​ក្នុងសៀវភៅនេះធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍ខ្លាំងណាស់ ។

  ពិភពលោកបច្ចុប្បន្ននេះកំពុងមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ប៉ុន្តែការស្វែងរកការអភិវឌ្ឍដោយសន្តិភាព និងកិច្ច​សហប្រតិបត្តិការឈ្នះ-ឈ្នះ នៅតែជាចំណុចសំខាន់របស់សហគមន៍អន្តរជាតិ។ ប្រទេសចិនកំពុងខិតខំជំរុញការ​កសាង​សហគមន៍រួមវាសនាមនុស្សជាតិ ដែលស្របតាមនិន្នាការអភិវឌ្ឍន៍នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងការ​រីកចម្រើននូវអរិយធម៌របស់មនុស្ស ហើយនឹងផ្តល់ផលប្រយោជន៍ដល់ភាគីនានា។ “ខ្សែក្រវ៉ាត់ និងផ្លូវ”ជាវេទិកា​ជាក់ស្តែងដ៏សំខាន់សម្រាប់ការកសាងសហគមន៍រួមវាសនាមនុស្សជាតិ រួមកសាង“ខ្សែក្រវ៉ាត់ និងផ្លូវ”មានគោលដៅ​នូវកិច្ចសហប្រតិបត្តិការបើកចំហ ភាគីនានាចែករំលែកកាលានុវត្តភាព និងសមិទ្ធិផលនៃការអភិវឌ្ឍ ដែលនឹងជួយ​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនានា។

  ខ្ញុំត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយពិភពលោក ។ បក្សកុម្មុយនិស្តចិនផ្តួចផ្តើមគណបក្សនយោបាយ​នៅក្នុងប្រទេសផ្សេងៗគ្នា​គួរតែបង្កើនការជឿទុកចិត្តគ្នា​ទៅវិញ​ទៅមក ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ស្វែងរកទំនាក់ទំនងគណបក្ស​នយោបាយថ្មី​ដោយ​រក្សា​ភាពខុសគ្នា គោរពគ្នាទៅវិញទៅមក និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលបង្កើតលើមូលដ្ឋានទំនាក់ទំនង​អន្តរជាតិថ្មី ហើយបង្កើតបណ្តាញនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស​នយោបាយ​អន្តរជាតិ​ក្នុងទម្រង់ និងកម្រិតច្រើនបែបយ៉ាង​ ។ បក្សកុម្មុយនិស្តចិនខិតខំជំរុញការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ​ជាមួយគណបក្សនយោបាយរបស់ប្រទេសនានា ដែលនឹងផ្តល់ផលប្រយោជន៍ដល់ការរក្សាស្ថិរភាពពិភពលោក និង​សម្រេច​ការអភិវឌ្ឍរួមគ្នា ។

  ​មិត្តភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងប្រទេសចិនដ៏ជ្រាលជ្រៅ ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងចិនបង្ហាញពីសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ។ ​គណបក្ស​ប្រជាធិបតេយ្យ​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតមានឆន្ទៈពង្រឹងកិច្ចសន្ទនា និងការផ្លាស់ប្តូរជាមួយ​បក្សកុម្មុយនិស្តចិន និងដើរតួនាទីកាន់តែសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជំរុញការអភិវឌ្ឍ​ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរប្រកបដោយការរាប់អាន និងការជឿទុកចិត្តគ្នា និងផ្តល់ផលប្រយោជន៍​ទៅវិញទៅមក ។

  ប្រភព៖កាសែតប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក  Mariano Sabino LOPEZ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យទីម័រខាងកើត៖អភិបាលកិច្ចរបស់បក្សកុម្មុយនិស្តចិនផ្តល់បទពិសោធន៍ដ៏សំខាន់