លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

2022-09-09 16:33:32
ប្រភព:CRI

  នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់តាមការណាត់ ។

  ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា មិនថា ស្ថានការណ៍អន្តរជាតិបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិននឹងគ្មានការស្ទាក់ស្ទើរបន្តិចឡើយក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ បន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ក៏ដូចជាពង្រឹងកិច្ចសម្របសម្រួលនិងកិច្ចសហការក្នុងកិច្ចការអន្តរជាតិនិងតំបន់ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី ។

  ជាការឆ្លើយតប លោក Hossein Amir-Abdollahian បានលើកឡើងថា អ៊ីរ៉ង់រំពឹងថា នឹងរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរ ដូចជាកសិកម្មជាដើម ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលក្នុងកិច្ចការអន្តរជាតិនិងតំបន់ ក្នុងន័យជំរុញទំនាក់ទំនងរវាងអ៊ីរ៉ង់និងចិនឱ្យវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ ។ ភាគីអ៊ីរ៉ង់សូមគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ៕

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់