នៅឆមាសទី ១ ឆ្នាំ ២០២២ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុនៃប្រទេសកម្ពុជាមានទំហំ​ពាណិជ្ជកម្មនាំចេញ និង​នាំចូល​កើន​ឡើង ៣៨,២៣% ធៀប​នឹង​ឆ្នាំ​ ២០២១

2022-09-09 16:34:14
ប្រភព:人民日报

  នៅពេលថ្ងៃលិច តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុនៃប្រទេសកម្ពុជាដល់ម៉ោងចេញពីការងារ ម៉ូតូ ​និង​រថយន្ត​បន្ត​ចាក​ចេញពីតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ បុគ្គលិកការងារដើរបណ្តើរ និងជជែកបណ្តើរ ពួកគេសប្បាយរីករាយខ្លាំងណាស់ ។

  តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុជាតំបន់មួយក្នុងចំណោមតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ក្រៅប្រទេសដំបូងគេ ដែលត្រូវបានអនុម័តដោយប្រទេសចិន ហើយជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់ជាតិ​រវាងរដ្ឋាភិបាលចិន និងកម្ពុជា និងជាគម្រោងតំណាងក្នុងចំណោមគម្រោងរួមកសាង”ខ្សែក្រវ៉ាត និងផ្លូវ” ។ ថ្នាក់ដឹកនាំ​របស់ប្រទេសចិន និងកម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ ។ តាមរយៈ​ការ​អភិវឌ្ឍជាង ១០ ឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនចំនួន ១៧០ បានចូលរួមតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ ដែលមកពីប្រទេសចិន ជប៉ុន អាមេរិក និងអ៊ីតាលី ជាដើម  បានផ្តល់ការងារដល់មនុស្សចំនួន ៣​ ​ម៉ឺននាក់ ។ ក្រោយពី​តំបន់​សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុបញ្ចប់ការកសាង នឹងមានក្រុមហ៊ុនចំនួន ៣០០ ចូលរួម ដែលនឹងផ្តល់​ការងារ​ដល់មនុស្សចំនួន ១០ ម៉ឺននាក់ ។

  ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជារីកចម្រើន​យ៉ាង​ឆាប់រហ័ស តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុក៏អភិវឌ្ឍន៍យ៉ាងលឿនផងដែរ។ ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​កំពង់ផែព្រះសីហនុ តំបន់រស់នៅថ្មី តំបន់ពាណិជ្ជកម្ម អនាម័យផ្នែកវេជ្ជសាស្ត្រ មជ្ឈមណ្ឌលអប់រំ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលត្រូវបានកសាងជាបន្តបន្ទាប់ ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មកាន់តែពេញលេញ។

  ឃុំសំរុងស្រុកព្រៃនប់ជិតតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ ដែលមានចម្ងាយមិនដល់ ២ គីឡូម៉ែត្រ ។ លោក មី ចា មេឃុំសំរុងបានប្រាប់អ្នកសារព័ត៌មានថា ក្នុងឃុំយើងមានភូមិ ៣ ដែលមានប្រជាជនអាចធ្វើការចំនួន ៥៦០០ នាក់ ប្រជាជននោះមាន ៧០% ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ ហើយមានប្រជាជនខ្លះបើក​ភោជនីយដ្ឋាន ហាងលក់ទំនិញនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ ។ ការរស់នៅជិត តំបន់សេដ្ឋកិច្ច​ពិសេសកំពង់ផែព្រះសីហនុជាអត្ថប្រយោជន៍ដ៏ល្អបំផុតរបស់យើង ។

  លោក ឆាន ជិនកាំង ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ បានរៀបរាប់ថា ក្នុងរយៈពេល ជាង ១០ ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ​យ៉ាង​ឆាប់​រហ័ស ហើយក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជា។ ក្នុងអគារការិយាល័យសេវាកម្ម​ទូទៅ​មាន​ច្រកចេញចូលតែមួយ សហគ្រាសដែលវិនិយោគនៅក្នុងតំបន់ពិសេសនេះអាចបំពេញគ្រប់​នីតិវិធីចាប់ពី​ការចុះ​ឈ្មោះ ការសាងសង់ ការផលិត រហូតដល់ការធ្វើពាណិជ្ជកម្ម ។​ លោក នាង កឹធី ប្រធានគណៈកម្មាធិការនៃ​តំបន់សេដ្ឋកិច្ច​ពិសេសកំពង់ផែព្រះសីហនុនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា “សហគ្រាសអាច​បំពេញ​គ្រប់​នីតិវិធីដោយមិនចាំបាច់ចាកចេញពីឧទ្យាន ដែលបានបង្ហាញពីរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់​លើតំបន់សេដ្ឋកិច្ច​ពិសេសកំពង់ផែព្រះសីហនុ។”

  តាមទិន្នន័យពីអគ្គនាយកដ្ឋានគយកម្ពុជាបានឱ្យដឹងថា នៅឆមាសទី ១ ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលរបស់សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុមានចំនួន ៥% នៃទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលសរុបរបស់កម្ពុជា ឈានដល់ ១.៣៧៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៨.២៣% ធៀបនឹងឆ្នាំ២០២១ ។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មនាំចេញ និងនាំចូលនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុ បានកើនឡើង ៤២.៧៥% ធៀននឹងឆ្នាំ២០២០ ដែលបានសម្រេចនូវការរីកចម្រើនគួរឱ្យកត់សម្គាល់​ក្រោមឥទ្ធិពលនៃជំងឺកូវីដ-១៩ ។

  ប្រភព៖កាសែតយូណានដេលី

  អ្នកបកប្រែ៖刘蓉

នៅឆមាសទី ១ ឆ្នាំ ២០២២ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែព្រះសីហនុនៃប្រទេសកម្ពុជាមានទំហំ​ពាណិជ្ជកម្មនាំចេញ និង​នាំចូល​កើន​ឡើង ៣៨,២៣% ធៀប​នឹង​ឆ្នាំ​ ២០២១