ក្រសួងការបរទេសចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិកដែលវាយប្រហារតាមអ៊ីនធឺណិតទៅលើសកលវិទ្យាល័យចិន ដើម្បីលួចយកការសម្ងាត់

2022-09-13 17:23:56
ប្រភព:CRI

  កាលពីថ្ងៃទី ៨ ខែកញ្ញា  លោក Yang Tao មន្រ្តីក្រសួងការបរទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន អំពីករណីដែលសហរដ្ឋអាមេរិកវាយប្រហារតាមអ៊ីនធឺណិតទៅលើសកលវិទ្យាល័យពហុបច្ចេកទេស Northwesternចិន ដើម្បីលួចយកការសម្ងាត់។

  លោកYang Tao បានថ្លែងថា ពេលថ្មីៗកន្លងទៅនេះ មជ្ឈមណ្ឌលជាតិឆ្លើយតបបន្ទាន់ចំពោះមេរោគកុំព្យូទ័រប្រទេសចិន និងក្រុមហ៊ុន៣៦០បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតលើការវាយប្រហារតាមអ៊ីនធឺណិតដែលធ្វើឡើងដោយស្ថាប័នក្រោមឱវាទទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិកទៅលើសកលវិទ្យាល័យពហុបច្ចេកទេសNorthwesternប្រទេសចិន ដែលបង្ហាញពីការពិតយ៉ាងច្បាស់លាស់ និងមានភស្តុតាងគ្រប់គ្រាន់។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការវាយប្រហារតាមអ៊ីនធឺណិតនិងលួចយកព័ត៌មានរំសើបចំពោះស្ថាប័នចិន។ ទង្វើរបស់ភាគីអាមេរិកបានរំលោភយ៉ាងធ្ងន់ធ្ងរលើការសម្ងាត់ផ្នែកបច្ចេកទេសរបស់ស្ថាប័នពាក់ព័ន្ធរបស់ចិន និងបានប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ស្ថាប័ន និងព័ត៌មានបុគ្គលរបស់ចិន ហើយត្រូវតែបញ្ឈប់ភ្លាម៕

ក្រសួងការបរទេសចិនលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីអាមេរិកដែលវាយប្រហារតាមអ៊ីនធឺណិតទៅលើសកលវិទ្យាល័យចិន ដើម្បីលួចយកការសម្ងាត់