មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧បានបើកធ្វើ

2022-09-14 19:10:00
ប្រភព:CRI

  ថ្ងៃទី ១៣ ខែកញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧បានបើកធ្វើនៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក។ នេះជាលើកដំបូងហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបើកធ្វើកិច្ចប្រជុំនៅកន្លែងប្រជុំផ្ទាល់ទាំងស្រុងតាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ មក។

     លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការកោតសរសើរចំពោះទស្សនៈណែនាំការងាររបស់លោកKorosi Csabaប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ដែលដាក់ចេញផែនការដំណោះស្រាយតាមរយៈសាមគ្គីភាព ទស្សនៈចីរភាពនិងវិទ្យាសាស្រ្ត លោកបានគូសបញ្ជាក់ទៀតថា៖ ពេលយើងឆ្លើយតបនឹងបញ្ហាប្រឈមរួម និងកំណត់គម្រោងដោះស្រាយសម្រាប់អនាគត កត្តាទាំងបីខាងលើគឺសំខាន់ណាស់។

      លោក Korosi Csaba បានលើកឡើងថា៖ យើងត្រូវខិតខំជាមួយគ្នា ស្តារពហុភាគីនិយមដែលប្រកបដោយបរិយាបន្ន ជាបណ្តាញនិងមានប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមបន្ទាន់បំផុតរបស់មនុស្សជាតិនិងសម្រេចបាននូវពហុភាគីនិយមដ៏ពិតប្រាកដ។ បេសកកម្មរបស់យើងគឺឈរនៅជាមួយគ្នាក្នុងពេលកើតមានការខ្វែងគំនិត ហ់យតភ្ជាប់ស្ពានស្ពានក្នុងពេលកើតមានការខ្វែងគំនិតខ្លាំង៕

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧បានបើកធ្វើ