តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ៖ “ខ្សែក្រវាត់និងផ្លូវ”ជាផ្លូវសាមគ្គីភាព ផ្លូវឈ្នះ-ឈ្នះ និងផ្លូវនៃក្តីសង្ឃឹម
ថ្ងៃទី១៤ ខែកញ្ញា គណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានរួមជាមួយស្ថាប័នសេដ្ឋកិច្ចនិងសង្គមកិច្ចនៃអង្គការសហប្រជាជាតិបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ចាប់ដៃធ្វើកិច្ចសហប្រតិបត្តិការ ចែករំលែកពីអនាគតដ៏ល្អបវរ--របាយការណ៍អំពីវិវឌ្ឍភាពនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”គាំទ្រចំពោះរបៀវារៈនៃការអភិវឌ្ឍជានិរន្តរភាពឆ្នាំ២០៣០នៃអង្គការសហប្រជាជាតិ»។
របាយការណ៍នេះផ្តួចផ្តើមតាក់តែងឡើងដោយលោកGuttersអគ្គលេខាធិការនៃអង្គការសហប្រជាជាតិដែលប្រើទិន្នន័យលម្អិតនិងការពិតជាក់ស្តែងរៀបរាប់ពីគម្រោងជោគជ័យនិងបទពិសោធមានប្រយោជន៍ដែលប្រទេសនានានិងអង្គការសហប្រជាជាតិចូលរួមកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ”។
លោកZhangJunតំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា “ខ្សែក្រវាត់និងផ្លូវ”ជាផ្លូវសាមគ្គីភាពដែលបង្កើតទំនាក់ទំនងភាពជាដៃគូសកល ជាផ្លូវឈ្នះ-ឈ្នះដែលបង្កើនកិច្ចសហប្រតិបត្តិការតភ្ជាប់គ្នា ជាផ្លូវនៃក្តីសង្ឃឹមដែលជំរុញការអភិវឌ្ឍជានិរន្តរភាពនៅទូទាំងពិភពលោក ហើយបានក្លាយទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិដែលមានក្របខ័ណ្ឌធំទូលាយបំផុតនិងទ្រង់ទ្រាយធំបំផុតលើពិភពលោកបច្ចុប្បន្ន។
ឯកអគ្គរដ្ឋ/រាជទូតនៃប្រទេសនានានិងតំណាងស្ថាប័នអង្គការសហប្រជាជាតិដេលចូលរួមកិច្ចប្រជុំបានកោតសរសើរខ្ពស់ចំពោះ គំនិតផ្តូចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដែលបានជួយជំរុញលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍសេដ្ឋកិច្ចនិងតភ្ជាប់គ្នានៃប្រទេសនាន រំពឹងថាអាចរួមជាមួយភាគីចិនធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រាកដប្រជាមានភាពកាន់តែស៊ីជម្រៅ ដើម្បីសម្រេចការអភិវឌ្ឍរួម និងរួមគ្នាចែករំលែកអនាគតដ៏ល្អបវរ៕