ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Katrin Habenschaden អភិបាលរងក្រុងមុយនិច និងជាប្រធានាយកដ្ឋានសេដ្ឋកិច្ច និងការងារនៃប្រទេសអាល្លឺម៉ង់ ៖ ប្រទេសចិនពង្រីកការបើកចំហនឹងនាំមកឱកាសកាន់តែច្រើន

2022-09-15 17:54:04
ប្រភព:人民日报

  ទោះបីជាមានឥទ្ធិពលពីជំងឺកូវីដ-១៩ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសអាឡឺម៉ង់ និងប្រទេសចិននៅតែមានភាពរឹងមាំ ។ តាម​ទិន្នន័យពីនាយកដ្ឋាន​ស្ថិតិ​សហព័ន្ធ​អាល្លឺម៉ង់បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២១ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ក្នុងរយៈពេល ៦ ឆ្នាំកន្លងមក ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសអាឡឺម៉ង់ និងប្រទេសចិនបានផ្តល់កម្លាំងដល់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ។

  តាំងពីប្រទេសចិនអនុវត្តគោលនយោបាយកែទម្រង់ និងបើកចំហ ក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនបានមកវិនិយោគទុននៅក្នុងប្រទេសចិន ដើម្បីចែករំលែកឱកាសដែលនាំមកពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនរបស់អាល្លឺម៉ង់បានបរិច្ចាគកម្លាំងកាយចិត្តដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិន និងការរីកចម្រើនបច្ចេកវិទ្យាចិន ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនចិនជាច្រើនក៏បានបង្កើនការវិនិយោគនៅអឺរ៉ុបដែរ ក្រុមហ៊ុនចិនជាច្រើនមើលឃើញទីក្រុង មុយនិច ជាគោលដៅវិនិយោគដ៏ទាក់ទាញ ។ មូលដ្ឋានកិច្ចសហប្រតិបត្តិការរវាងប្រទេសអាឡឺម៉ង់ និងប្រទេសចិនល្អប្រសើរ​ ក្នុងវិស័យបច្ចេកវិទ្យាបរិស្ថាន វិទ្យាសាស្ត្រជីវិត វិស្វកម្មមេកានិច និងបញ្ញាសិប្បនិម្មិត រថយន្ត និងសុខភាពវេជ្ជសាស្រ្តជាដើមមានអនាគតល្អប្រសើរណាស់។

  ក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនកោតសរសើរពីគោលនយោបាយ និងវិធានការពង្រីកការបើកចំហ និងបង្កើនប្រសិទ្ធភាពបរិយាកាសវិនិយោគបរទេស គេយល់ឃើញថា ទីផ្សារចិននឹងនាំមកឱកាសកាន់តែច្រើនដល់ពួកគេ ។ ពួកគេយល់ឃើញថា ការចូលក្នុងទីផ្សារចិនមាន​ប្រយោជន៍​ច្រើនដល់ក្រុមហ៊ុន ។ ក្នុងសង្គមចិន វប្បធម៌បង្កើតមុខរបរថ្មីអាចលើកទឹកចិត្តដល់មនុស្សជាច្រើន ។ ប្រទេសចិនបានបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក ។

  ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។ ប្រទេសចិនខិតខំធ្វើឱ្យប្រជាជនទាំងអស់ចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍ ហើយបានជួយប្រជាជនក្រីក្រភាគច្រើនកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលដ៏ខ្លី។ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប្រទេសចិនខិតខំប្រឹងប្រែងឥតឈប់ឈរដែលគួរឱ្យកោតសរសើរ។ ក្នុងការជំរុញការអភិវឌ្ឍបៃតងប្រទេសចិនបានអនុវត្តវិធានការជាច្រើន ជាពិសេស សកម្មភាពផ្សព្វផ្សាយថាមពលបៃតងដែលទទួលបានលទ្ធផលជាផ្លែផ្កា ។

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Katrin Habenschaden អភិបាលរងក្រុងមុយនិច និងជាប្រធានាយកដ្ឋានសេដ្ឋកិច្ច និងការងារនៃប្រទេសអាល្លឺម៉ង់ ៖ ប្រទេសចិនពង្រីកការបើកចំហនឹងនាំមកឱកាសកាន់តែច្រើន