ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|អ្នកបកប្រែសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាភាសាកាហ្សាក់ស្ថានបានបញ្ជាក់ថា បទពិសោធន៍របស់ចិនអាចអនុវត្តទៅប្រទេសផ្សេងទៀតបាន
លោកស្រី Gulnar Shaimergenova នាយកមជ្ឈមណ្ឌល ស្រាវជ្រាវបញ្ហាប្រទេសចិនរបស់ប្រទេសកាហ្សាក់ស្ថាន ជាអ្នកជំនាញបំផុតមួយរូបលើការស្រាវជ្រាវការស្ថាបនា ”ខ្សែក្រវាត់ និងផ្លូវ” របស់ប្រទេសកាហ្សាក់ស្ថាន ហើយជាអ្នកបកប្រែសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ជាភាសាកាហ្សាក់ស្ថានមួយរូប ។
លោកស្រី KristalinaGeorgieva បានបញ្ជាក់ថា “បន្ទាប់ពីការបកប្រែសៀវភៅនេះ ខ្ញុំបានស្វែងយល់ថា តើលោកស៊ី ជីនភីង មានផែនការអ្វីក្នុងការអភិវឌ្ឍប្រទេសចិន ។ ក្នុងសៀវភៅនេះ ខ្ញុំអាចមើលឃើញ លោក ស៊ី ជីនភីង មានគំនិតច្បាស់លាស់អំពីទិសដៅអភិវឌ្ឍន៍ប្រទេសចិន និងគំរូអភិវឌ្ឍន៍ប្រទេសចិន។ ខ្ញុំយល់ឃើញថា ដោយសារលោក ស៊ី ជីនភីង មានគំនិតទស្សនៈដ៏ច្បាស់លាស់ ការអភិវឌ្ឍនៃប្រទេសចិនទើបអាចប្រកបដោយគុណភាពខ្ពស់បែបនេះ ។”
ក្នុងសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»មានពាក្យទូន្មានបុរាណក្នុងប្រវត្តិសាស្រ្តចិន ដែលបង្ហាញពីទស្សនវិជ្ជា និងគំនិតវប្បធម៌ចិនរបស់ប្រទេសចិន ។ លោកស្រី KristalinaGeorgieva បានចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីចិន និងប្រាជ្ញាទស្សនវិជ្ជាបូព៌ាដ៏អស្ចារ្យ ។
លោកស្រី Gulnar Shaimergenovaបានរៀបរាប់ថា “ប្រទេសចិនបានបង្ហាញឱ្យឃើញថា ប្រទេសមួយក្នុងរយៈពេលមនុស្សពីរជំនាន់ អាចអភិវឌ្ឍខ្លួនពីប្រទេសកំពុងអភិវឌ្ឍន៍ដ៏ក្រីក្រទៅជាប្រទេសសេដ្ឋកិច្ចធំទី២ គឺជាសមិទ្ធិផលដ៏អស្ចារ្យ ។ ក្រៅពីនេះ ប្រទេសចិនបានឈ្នះភាពក្រីក្រ ដែលជាឧទាហរណ៍ និងនាំមកក្តីសង្ឃឹមសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ គឺពិភពលោកនឹងកាន់តែល្អប្រសើរ បទពិសោធន៍របស់ចិនអាចអនុវត្តទៅប្រទេសផ្សេងទៀតបាន។”
ប្រភព៖cir
អ្នកបកប្រែ៖刘蓉