សកម្មភាពផ្លាស់ប្តូរវប្បធម៌”ហ្វាហៅយីយូន”(ផ្ការីក និងព្រះចន្ទពេញវង់)អំពីបុណ្យសែនព្រះខែចូលក្នុងប្រទេសឥណ្ឌូនេស៊ី
នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ សកម្មភាពផ្លាស់ប្តូរវប្បធម៌”ហ្វាហៅយីយូន”(ផ្ការីក និងព្រះចន្ទពេញវង់)អំពីបុណ្យសែនព្រះខែចូលក្នុងប្រទេសឥណ្ឌូនេស៊ី ។ ទីក្រុងគុនមីញ និងមណ្ឌលស្វយ័តជនជាតិជីងភូ និងជនជាតិតៃ តឹហុងរបស់ខេត្តយូណាន និងទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីតាមរយៈការតភ្ជាប់ខ្សែវីដេអូអនឡាញ ដើម្បីចែករំលែកពិធីបុណ្យសែនព្រះខែ និងជូនពរគ្នាទៅវិញទៅមក។
លោក លូ កាំង ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Djauhari Oratmangun ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសចិន និងលោក លី ម៉ាលាន អភិបាលរងខេត្តយូណានបានថ្លែងសុន្ទរកថា ។
ប្រធានបទរបស់សកម្មភាពនេះគឺ”ពពកចម្រុះពណ៌ដេញតាមព្រះចន្ទ មិត្តភាពឆ្លងកាត់ភ្នំ និងសមុទ្រ” រួមមានកម្មវិធីការសែនព្រះចន្ទ ការគយគន់ព្រះចន្ទ និងការដេញតាមព្រះចន្ទជាដើម ។ នាថ្ងៃទី ១០ ខែកញ្ញា ក្នុងសកម្មភាព”ការដេញតាមព្រះចន្ទ”អ្នកតំណាងរបស់គ្រប់មជ្ឈដ្ឋានក្នុងសង្គមនៅទីក្រុងគុនមីង មណ្ឌលស្វយ័តជនជាតិជីងភូ និងជនជាតិតៃ តឹហុង និងទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីតាមរយៈការតភ្ជាប់ខ្សែវីដេអូអនឡាញ រួមគ្នានិយាយអំពីមិត្តភាពក្នុងបុណ្យសែនព្រះខែតាមគំនូរ អក្សរផ្ចង់ និងរបាំជាដើម ។ កម្មវិធី”ការសែនព្រះចន្ទ”ក៏រៀបចំក្នុងពេលដំណាលគ្នា ដែលតាមវីដេអូខ្លីជាច្រើនក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីក្នុងប្រទេសចិន និងក្រៅប្រទេស ដើម្បីបង្ហាញពីទំនៀមទម្លាប់ប្រពៃណីរបស់បុណ្យសែនព្រះខែ ហើយពិធីបុណ្យ និងទំនៀមទម្លាប់ ដែលពាក់ព័ន្ធនឹងព្រះចន្ទរបស់ប្រទេសនានាលើពិភពលោក ។ ក្រៅពីនេះ ពិព័រណ៍រូបថត”ហ្វាហៅយីយូន ផ្កាឈូករបស់ខេត្តយូណាន” ត្រូវបានរៀបចំនៅថ្ងៃទី ១ ដល់ថ្ងៃទី ១១ ខែកញ្ញា នៅម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា ម៉ុងហ្គោលីតាមរយៈបណ្តាញអីុនធើណិត ។
អ្នកបកប្រែ៖刘蓉