ដំណើរឆ្ពោះទៅមុខ│លោក Hans Georg Ackermann ជនជាតិអាឡឺម៉ង់ ៖ ខ្ញុំចាប់អារម្មណ៍ពីកម្លាំងរស់រវើកនៃការអភិវឌ្ឍរបស់ប្រទេសចិន
នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ លោក Hans Georg Ackermann ដែលជាអ្នកជំនាញការប្រទេសអាឡឺម៉ង់ ទទួលបាន”បណ្ណបៃតងចិន”ទី ១ របស់ខេត្តហ៊ូណាន ក្រោយពីប្រទេសចិនចាប់ផ្តើមអនុវត្តច្បាប់ថ្មីស្តីពីការគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ។
តាំងពីឆ្នាំ ១៩៨៥ លោក Hans Georg Ackermann បានមកដល់ប្រទេសចិន និងជាសាក្សីចំពោះការបើកចំហកាន់តែស៊ីជម្រៅរបស់ប្រទេសចិន។ នៅឆ្នាំ ២០០៥ លោក Hans Georg Ackermann ចូលនិវត្តន៍ពីក្រុមហ៊ុនពហុជាតិរបស់អាឡឺម៉ង់។ មិត្តចិនបានអញ្ជើញលោកមកស្នាក់នៅប្រទេសចិន “លោក Hans Georg Ackermannមានបទពិសោធន៍ធ្វើការនៅប្រទេសចិនរយៈពេល ១២ ឆ្នាំ ហេតុអ្វីបានជាលោកមិនស្នាក់នៅប្រទេសចិនដើម្បីធ្វើការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាល្លឺម៉ង់ ?“ ដូច្នេះ លោក Hans Georg Ackermann បានសម្រេចចិត្តស្នាក់នៅទីក្រុងឆាងសា ។
លោក Hans Georg Ackermann មើលឃើញថា ប៉ុន្មានឆ្នាំកន្លងមកនេះ ឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនកាន់តែប្រសើរ បរិយាកាសធុរកិច្ចប្រទេសចិនកាន់តែល្អប្រសើរ ហើយឱកាសវិនិយោគនៅប្រទេសចិនបន្តលេចឡើង ដូច្នេះ លោកបានមានគំនិតបង្កើតវេទិកាពាណិជ្ជកម្មអន្តរជាតិ ដើម្បីផ្តល់ផ្លូវសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរបស់សហគ្រាសចិន និងបរទេស។ នៅឆ្នាំ ២០១៥ វេទិកាពាណិជ្ជកម្មបច្ចេកវិទ្យាអន្តរជាតិសង្កាត់កៅស៊ីទីក្រុងឆាងសានត្រូវបានបង្កើតឡើង លោកបានបញ្ជាក់ថា “នៅក្នុងឧស្សាហកម្ម៤.០ និងការផលិតឆ្លាតវៃ សហគ្រាសអាល្លឺម៉ង់ និងចិនមានភាសារួម និងឱកាសសហប្រតិបត្តិការជាច្រើន។” លោកខិតខំជំរុញកិច្ចសហប្រត្តិបត្តិការលើវិស័យឧស្សាហកម្មផលិតកម្មទំនើបរវាងប្រទេសចិន និងអាឡឺម៉ង់ ។ វេទិកាពាណិជ្ជកម្មនេះបានដំណើរការរយៈពេល ៧ ឆ្នាំហើយ ដែលបានផ្គូរផ្គងក្រុមហ៊ុនចិន និងបរទេសចំនួនជាង ៨០០ លើក រៀបចំ ឬចូលរួមក្នុងក្រុមនៅប្រទេសក្រៅ(ព្រំដែន)ចំនួនជាង ៣០ លើក ហើយបានណែនាំសមាគមបរទេសមកពីប្រទេសស៊ុយអែត អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូង និងប្រទេស ក៏ដូចជាតំបន់នានា។
លោក Hans Georg Ackermann មានចំណាប់អារម្មណ៍ថា “រាប់សិបឆ្នាំមុន ទីក្រុងឆានសាមានសហគ្រាសវិនិយោគផ្ទាល់ពីបរទេសតិចណាស់ សព្វថ្ងៃ ជនជាតិបរទេសរស់នៅទីនេះ និងធ្វើការនៅទីនេះ ហើយបរិយាកាសនៃការបង្កើតក្រុមហ៊ុននៅទីនេះក៏ផ្លាស់ប្តូរយ៉ាងខ្លាំង ។ ប្រទេសចិនតែងតែប្រាស្រ័យទាក់ទងជាមួយពិភពលោកដោយអាកប្បកិរិយាបើកចំហ ។”
ប្រភព៖ប្រជាជនដេលី
អ្នកបកប្រែ៖刘蓉