អ្នកលក់​ និងរថភ្លើងយឺត

2022-09-16 18:08:56
ប្រភព:xinhua

  សព្វថ្ងៃ ប្រទេសចិនបានចូលសម័យរថភ្លើងល្បឿនលឿន ប៉ុន្តែ នៅមានរថភ្លើងយឺតខ្លះឆ្លងកាត់ភ្នំ និងឈប់នៅគ្រប់ស្ថានីយ៍ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការ​ធ្វើ​ដំណើរតាមផ្លូវដែក និងតម្លៃថោកដល់ប្រជាជន ។


  លោកស្រី ឆាន ស៊ីជូ មានអាយុ ៥០ ឆ្នាំ​ ផ្ទះរបស់លោកស្រីនៅស្រុលសុងមីង ទីក្រុងគុនមីញ ខេត្តយូណាន ។​ ក្នុងរដូវផ្សិតព្រៃចូលក្នុងទីផ្សារ គាត់នឹងជិះរថភ្លើងយឺតលេខ ៥៦៥២/១ ទៅទីក្រុងឈូជីនដើម្បីលក់ផ្សិតព្រៃ ។​ តាំងពីលោកស្រីមានវ័យក្មេង បានលក់គ្រាប់ពូជឱ្យអ្នកទេសចរក្នុងរថភ្លើង រហូតដល់សព្វថ្ងៃ គាត់នៅបន្តជិះរថភ្លើងដើម្បីលក់បន្លែ ។ ជីវភាពរស់នៅរបស់លោកស្រី ឆាន ស៊ីជូ មានទំនាក់ទំនងជាមួយរថភ្លើង ។


  លោកស្រី ឆាន ស៊ីជូ បានបញ្ជាក់ថា “ខ្ញុំមិនហ៊ានគិតថា បើគ្មានផ្លូវដែក និងរថភ្លើងយឺត ការរស់នៅរបស់យើងគឺជាយ៉ាងណានោះទេ ។ យើងជិះរថភ្លើងយឺតនេះដើម្បីលក់ទំនិញ ក្នុងមួយឆ្នាំអាចរក​ប្រាក់​ចិញ្ចឹម​គ្រួសារ ។”



  អ្នកជិះរថភ្លើងដើម្បីលក់ទំនិញដូចលោកស្រី ឆាន ស៊ីជូ មានច្រើនណាស់ ។ ពួកគេដាក់បន្លែ ផ្លែឈើ និងផ្សិតព្រៃលើស្មា និងដៃ ជិះរថភ្លើងទៅផ្សារ រួចជិះរថភ្លើងទៅភូមិវិញដោយការទទួលបានប្រាក់ចំណូល និងទឹកមុខសប្បាយរីករាយ ។

  ប្រភព៖xinhua China News

  អ្នកបកប្រែ៖刘蓉

អ្នកលក់​ និងរថភ្លើងយឺត