RCEPបានពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃចិន និងអាស៊ាន

2022-09-19 18:13:00
ប្រភព:xinhua

  ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២២ ជាថ្ងៃទី ៤ នៃពិព័រណ៍ចិន-អាស៊ានលើកទី ១៩ បើកសម្ពោធ ។ ក្នុងពន្លាជាតិកូរ៉េខាងត្បូង ដែលជាដៃគូពិសេសត្រូវបានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាននេះ លោកស្រី ទីង ស៊ី អ្នកតំណាងទូទៅរបស់ប្រទេសចិននៃម៉ាកថែរក្សាស្បែក DeARANCHY របស់កូរ៉េខាងត្បូងមមាញឹកទាក់ទាញ​ទស្សនិកជនបណ្តើរ ផ្សព្វផ្សាយផលិតផលតាមបណ្តាញអីុនធើណែតបណ្តើរ ។

  លោកស្រី ទីង ស៊ី បានរៀបរាប់ថា “លើកនេះជាលើកទី ១ ដែលយើងចូលរួមពិព័រណ៍ចិន-អាស៊ាន ផលិតផលរបស់យើងនាំចូលពីប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីRCEP ចូលជាធរមាន ផ្អែកលើផលប្រយោជន៍នយោបាយ ការកាត់បន្ថយពន្ធនាំចូលបានលើកកម្ពស់ការប្រកួតប្រជែងតម្លៃផលិតផលរបស់យើង។ ” 

  នាថ្ងៃទី ១៦ ពិព័រណ៍ចិន-អាស៊ានលើកទី ១៩ ដែលមានប្រធានបទ”ការចែករំលែកឱកាសថ្មីរបស់ RCEP ការបង្កើតកំណែ៣.០ នៃពាណិជ្ជកម្មសេរីចិន-អាស៊ាន” បានបើកសម្ពោធនៅទីក្រុងណាននីងតំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី​។ ឆ្នាំនេះជាឆ្នាំដំបូងរបស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងជាឆ្នាំដែល RCEP ចូលជាធរមាន ពិព័រណ៍ចិន-អាស៊ានបានទាក់ទាញមិត្តភក្តិថ្មីកាន់តែច្រើនចូលរួម ។

  RCEP ត្រូវបានចុះហត្ថលេខាដោយប្រទេសអាស៊ានទាំងដប់ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ត្រូវគេប្រសិទ្ធនាមជា”តំបន់ពាណិជ្ជកម្មសេរីធំជាងគេ ” ចំនួនប្រជាជនសរុប ទំហំសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មសរុបរបស់វាមានប្រហែល ៣០% នៃចំនួនសរុបពិភពលោក ។ តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ នេះ RCEP បានចូលជាធរមាន បានបញ្ចេញផលប្រយោជន៍ជាបន្តបន្ទាប់ ដែលបានជំរុញកំណើនពាណិជ្ជកម្មបរទេសរបស់ប្រទេសសមាជិកនានា​។

  តាមស្ថិតិបានឱ្យដឹងថា គិតពីខែមករា ដល់ខែ សីហា ទំហំពាណិជ្ជកម្មចិន-អាស៊ានមានចំនួន ៤.០៩ ទ្រីលានយ័ន កើនឡើង ១៤% ដែលស្មើនឹង ១៥% នៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន ។ ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមកនេះ ប្រទេសចិនដើរតួនាទីជាដៃគូបំផុតរបស់អាស៊ាន តួនាទីដែលអាស៊ានជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនមានលក្ខណៈសំខាន់ ។ ក្នុងចំណោមនេះ ការ​នាំ​ចេញ និង​នាំ​ចូល​របស់​ចិន​ទៅ​កាន់​ប្រទេស​ជា​សមាជិក RCEP ចំនួន ១៤ ផ្សេង​ទៀត​បាន​កើន​ឡើង ៧,៥% ធៀប​នឹង​ឆ្នាំ២០២១ ។

  ប្រភព៖xinhua

  ដោយ ហ័ង យាវតឹង

  អ្នកបកប្រែ៖刘蓉

RCEPបានពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃចិន និងអាស៊ាន