វាលស្រែ”ស្រូវ និងក្តាម”ទំហំ ១៣៣៣ ហិកតា នៅទីក្រុងតាងសានខេត្តហឺប៉ីប្រទេសចិនចូលរដូវប្រមូលផល
2022-09-19 18:13:54
ប្រភព:中国新闻网
ថ្មីៗនេះ សង្កាត់អភិវឌ្ឍន៍សេដ្ឋកិច្ចលូថា ទីក្រុងតាងសាន ខេត្តហឺប៉ី ដែលមានវាលស្រែ”ស្រូវ និងក្តាម”ទំហំ ១៣៣៣ ហិកតាបានចូលដល់រដូវប្រមូលផលជាបន្តបន្ទាប់ កសិករខិតខំប្រមូលស្រូវអង្ករ និងក្តាម ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ទីក្រុងតាងសានខិតខំអភិវឌ្ឍកសិកម្មអេកូឡូស៊ីវិលជុំ”ស្រូវ និងក្តាម” ។ ក្នុងវាលស្រែដាំស្រូវ និងចិញ្ចឹមក្តាមក្នុងទឹកស្រែ ក្តាមហាលក្នុងវាលស្រែ ដែលនឹងជួយវាលស្រែកាត់ស្មៅ បន្ធូរដី និងបន្ថែមជី ស្រូវផ្តល់ចំណី និងការពារព្រះអាទិត្យ ការពារសត្វល្អិតដល់ស្រូវ ។ ទំហំវាលស្រែរបស់សង្កាត់អភិវឌ្ឍន៍សេដ្ឋកិច្ចលូថាមាន ៥០០០ហិកតា ក្នុងចំណោមនេះមានទំហំវាលស្រែ”ស្រូវ និងក្តាម”ចំនួន ១៣៣៣ ហិកតា ធៀបនឹងវាលស្រែធម្មតា វានឹងជួយកសិករបង្កើនប្រាក់ចំណូលជាង ១០០០ យ័នក្នុង ៦៧ ហិកតា ។
ប្រភព៖China News
អ្នកបកប្រែ៖刘蓉