ទន្លេឡានឆាង-មេគង្គចាប់ផ្តើមដឹកជញ្ជូនទំនិញឡើងវិញ

2022-09-20 17:09:06
ប្រភព:新华社、云南日报

  នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កប៉ាល់ដឹកទំនិញ”ជីជីងលេខ៨”បានដឹកជញ្ជូនដំឡូងបារាំងសរុប ២២៦ តោនចាប់ចេញដំណើរពីកំពង់ផែក្វាងឡីនៃមណ្ឌលស្វយ័តជនជាតិតៃឆ្ពោះទៅប្រទេសថៃ គឺជាសញ្ញាបង្ហាញថា ផ្លូវទឹកអន្តរជាតិទន្លេឡានឆាង-មេគង្គដែលត្រូវបានផ្អាកជាង ២​ ឆ្នាំ និង៤ ខែនេះ បានដំណើរការដឹកជញ្ជូនទំនិញឡើងវិញ។

  កំពង់ផែក្វាងឡីជាកំពង់ផែទី១ ដែលទន្លេមេគង្គរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលក្នុងប្រទេសចិន និងជាផ្លូវទឹកដែលដឹកជញ្ជូនទំនិញពីខេត្តយូណានទៅប្រទេសតំបន់អាស៊ីអាគ្នេយ៍ ។ នៅឆ្នាំ ២០២០​ ដោយសារការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ផ្លូវទឹកទន្លេឡានឆាង-មេគង្គបានផ្អាក ការដឹកជញ្ជូនទំនិញពីកំពង់ផែក្វាងឡីក៏បានផ្អាកដែរ ។

  កំពង់ផែក្វាងឡីនឹងអនុវត្តវិធានការ”ការបែងចែកមនុស្ស និងទំនិញ ការដឹកជញ្ជូនតាមផ្នែក ការគ្រប់គ្រងបិទជិត”ដើម្បីធានាកំពង់ផែក្វាងឡីប្រកបដោយសុវត្ថិភាព និងអាចគ្រប់គ្រងហានិភ័យបាន ។

  ប្រភព៖xinhua yunnandaily

  អ្នកបកប្រែ៖刘蓉

ទន្លេឡានឆាង-មេគង្គចាប់ផ្តើមដឹកជញ្ជូនទំនិញឡើងវិញ