រឿងនិទានអំពីលោក កាំង គឹ ជើងឯកកម្មវិធីប្រកួតប្រជែងភាសាចិនកម្រិតឧត្តមសិក្សា”ស្ពានភាសាចិន”ប្រចាំទ្វីបអឺរ៉ុប និងប្រទេសចិន
យុវជនអង់គ្លេស Cameron Patterson (ឈ្មោះចិន កាំង គឹ)ពីអ្នកមិនចេះនិយាយភាសាចិនក្លាយជាជើងឯកកម្មវិធីប្រកួតប្រជែងភាសាចិនកម្រិតឧត្តមសិក្សា”ស្ពានភាសាចិន”ប្រចាំទ្វីបអឺរ៉ុប ការរីកចម្រើនភាសាចិនរបស់គាត់ធ្វើឱ្យមនុស្សច្រើនកោតសរសើរ ។ លោក កាំង គឹ បានរៀបរាប់ថា ការអភិវឌ្ឍនៃប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះលើសពីការស្រមើស្រមៃរបស់គាត់ ។ ការរស់នៅនៅប្រទេសចិនបានបង្រៀនគាត់នូវចំណេះដឹងដ៏ច្រើន ។
ស្រុកកំណើតរបស់លោក កាំង គឹ នៅទីក្រុងខាឌីហ្វូប្រទេសអង់គ្លេស ។ នៅឆ្នាំ ២០០៣ លោក កាំង គឹ មានអាយុ ៨ ឆ្នាំ គាត់បានមកដល់ប្រទេសចិនជាមួយឪពុកម្តាយ ។ ឪពុកលោកបានសម្រេចចិត្តជូន កាំង គឹ ទៅសិក្សាក្នុងសាលាធម្មតា មិនមែនទៅសិក្សាក្នុងសាលាអន្តរជាតិទេ ដើម្បីជួយគាត់ទម្លាប់ក្នុងបរិស្ថានភាសាចិន និងស្វែងយល់វប្បធម៌ចិនជាក់ស្តែង ។ ទន្ទឹមនឹងភាសាចិនរបស់កាំង គឹកាន់តែល្អប្រសើរ គាត់បានចូលក្នុងចំណោម និងក្លាយជាមិត្តភក្តិជាមួយសិស្សចិន ។
ក្នុងរយៈពេល ១០ ឆ្នាំនៅប្រទេសចិន លោក កាំង គឹ ធ្លាប់រស់នៅ និងសិក្សានៅទីក្រុងតាធុង ក្រុងលានយូកាំង ក្រុងឈាងដៅ ក្រុងចានជាំង និងក្រុងសៀងហៃ ។ គាត់យល់ឃើញថា រយៈពេល ១០ ឆ្នាំនោះបានផ្លាស់ប្តូរជីវិតរបស់គាត់ ។
បន្ទាប់ពីត្រឡប់មកប្រទេសអង់គ្លេសវិញ លោក កាំង គឹ បានចូលរួមការប្រកួតប្រជែង”ស្ពានភាសាចិន”ដោយសកម្ម នៅឆ្នាំ ២០១៥ គាត់បានឈ្នះពានលេខ១ ក្នុងប្រទេសអង់គ្លេស ហើយបានឈ្នះជើងឯកក្នុងកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រសម្រាប់ទ្វីបអឺរ៉ុប ។
លោក កាំង គឹ បានបញ្ជាក់ថា ពីមុន នាយកសាលាបឋមសិក្សានៅទីក្រុងខាឌីហ្វូមិនយល់ពីការសម្រេចចិត្តដែលឪពុករបស់គាត់នាំគាត់ទៅប្រទេសចិនទេ ប៉ុន្តែ ឪពុកលោកជឿជាក់ថា ប្រទេសចិនមានកន្លែងធំសម្រាប់ការអភិវឌ្ឍ ចេះភាសាចិនពិតនឹងជួយដល់អនាគតរបស់គាត់ ។ ក្រៅពីជាសក្សីនៃការអភិវឌ្ឍរបស់ប្រទេសចិនដោយផ្ទាល់ លោក កាំង គឹ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង គាត់បានលើកឧទាហរណ៍ថា ពេលនៅតូច ខ្ញុំនិងឪពុកចេញពីទីក្រុងលានយូនកាំងទៅទីក្រុងចានជាំង ត្រូវជិះរថភ្លើងរយៈពេល ៣០ ម៉ោង ។ សព្វថ្ងៃ រថភ្លើងល្បឿនលឿនមិនគ្រាន់តែលឿនទេ ក៏មានផាសុកភាពផងដែរ ។ ពីរបីឆ្នាំនេះ រាល់ពេលមកប្រទេសចិន កាំង គឹ មានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះការប្រែយ៉ាងខ្លាំងចំពោះទីក្រុងដែលគាត់ធ្លាប់រស់នៅ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉