ឯកអគ្គរដ្ឋទូតចិនតំណាងឱ្យប្រទេសជាង ៣០ ថ្លែងសុន្ទរកថារួមនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលគ្មានទឡ្ហីករណ៍ក្នុងច្បាប់អន្តរជាតិ
កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី ៥១បានធ្វើការជជែកដេញដោលជាទូទៅលើប្រធានបទស្តីពីសិទ្ធិមនុស្សបូករួមទាំងសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងសិទ្ធិអភិវឌ្ឍន៍កាលពីថ្ងៃទី ២១ ខែកញ្ញា ។ ឯកអគ្គរដ្ឋទូតចិនលោកChen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងទៀតក្នុងប្រទេសស្វ៊ីសបានតំណាងឱ្យប្រទេសជាង ៣០ ថ្លែងសុន្ទរកថារួម ដោយអំពាវនាវឱ្យបណ្តាភាគីប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាស្នូល បង្កើនការទម្លាក់ថវិកាចំពោះការជំរុញនិងការពារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងលុបបំបាត់វិសមភាព ក៏ដូចជាប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគី ដែលគ្មានទឡ្ហីករណ៍ក្នុងច្បាប់អន្តរជាតិ។
សុន្ទរកថារួមបានអំពាវនាវឱ្យគ្រប់ភាគីចែករំលែកសមិទ្ធផលអភិវឌ្ឍដល់ក្រុមមនុស្សកាន់តែច្រើនដោយសមភាព អំពាវនាវឱ្យគ្រប់ភាគីពង្រឹងសាមគ្គីភាពអន្តរជាតិ ចាត់វិធានការប្រកបដោយបរិយាប័ន្ន ដើម្បីឆ្លើយតបជំងឺរាតត្បាតនិងជំរុញការស្តារឡើងវិញបន្ទាប់ពីការផ្ទុះជំងឺរាតត្បាត ធានាការចែកចាយវ៉ាក់សាំងនិងឱសថប្រកបដោយសមភាព ព្រមទាំងអំពាវនាវឱ្យយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសកម្ម៕