ឧប្បតិ្តហេតុលិចកប៉ាល់កើតឡើងនៅលំហសមុទ្រខេត្តព្រះសីហនុ

2022-09-23 18:16:11
ប្រភព:CRI

  នៅវេលាម៉ោង៩យប់ថ្ងៃទី២២ ខែកញ្ញា នៅក្នុងលំហសមុទ្រខេត្តព្រះសីហនុបានកើតឧប្បត្តិហេតុលិចកប៉ាល់មួយ ។  មានជនជាតិចិនចំនួន ៤១ នាក់នៅលើកប៉ាល់នេះ ដែលក្នុងនោះមាន ១៨ នាក់ត្រូវបានជួយសង្គ្រោះ និងទទួលបានការចាត់ចែងឱ្យបានសមរម្យ ហើយ ២៣ នាក់ទៀតបានបាត់ខ្លួនក្រោយពីធ្លាក់ចូលក្នុងទឹក  ។

  ស្ថានទូតចិនប្រចាំនៅកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះហេតុការណ៍នេះ ដែលបានចាប់ដំណើរការនូវយន្តការការងារឆ្លើយតបបន្ទាន់ភ្លាមៗ ព្រមនិងរួមសហការជាមួយភាគីកម្ពុជាធ្វើការជួយសង្រ្គោះឱ្យអស់ពីលទ្ធភាព ។

  សូមបញ្ជាក់ថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ខែកញ្ញានេះ ក្រុមការងារសង្រ្គោះបានជួយសង្រ្គោះជនរងគ្រោះម្នាក់ទៀតដោយជោគជ័យ ព្រមទាំងបានស្រង់សាកសពរបស់ជនរងគ្រោះម្នាក់ ។ បច្ចុប្បន្ន ការងារស្វែងរកនិងជួយសង្គ្រោះកំពុងបន្តដំណើរការ ៕

ឧប្បតិ្តហេតុលិចកប៉ាល់កើតឡើងនៅលំហសមុទ្រខេត្តព្រះសីហនុ