យុវជនMostak Ahmed Ghalib របស់ប្រទេសបង់ក្លាដែស៖និទានរឿងចិនទៅដល់មិត្តភក្តិទាំងអស់គ្នា

2022-09-23 18:16:39
ប្រភព:xinhua

  ឆ្នាំនេះជាឆ្នាំទី ២០ ដែលយុវជនMostak Ahmed Ghalib របស់ប្រទេសបង់ក្លាដែសជាប់និស្ស័យជាមួយប្រទេសចិន ។ ពេលមកដល់ប្រទេសចិនលើកទី ១ លោក Mostak Ahmed Ghalib ជានិស្សិតបង់ក្លាដែសបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តវូហាន ។ សព្វថ្ងៃ លោកបានក្លាយជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរវប្បធម៌ឆ្លងដែន និងគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តវូហាន ។ លោកបានបញ្ជាក់ថា “និទានរឿងចិនទៅដល់មិត្តភក្តិទាំងអស់គ្នាគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតរបស់ខ្ញុំ។ ”

  តាំងពីតូច ក្នុងការរស់នៅរបស់លោក Ghalib បានមានលក្ខណៈចិនជាច្រើន ។ លោកបានរៀបរាប់ថា “ ខ្មៅដៃដែលខ្ញុំប្រើកាលនៅក្មេងមានអក្សរ 'សៀងហៃ ចិន' ហើយឪពុកខ្ញុំតែងតែមានប៊ិច Hero ដែលផលិតដោយចិននៅក្នុងហោប៉ៅអាវរបស់គាត់។”

  នៅឆ្នាំ ២០០២ លោក Ghalib មានអាយុ ១៩ និងបញ្ចប់ការសិក្សាពីអនុវិទ្យាល័យ ហើយបានទទួលឱកាសមកបន្តការសិក្សានៅប្រទេសចិនដោយអាហារូបករណ៍ ។

  លោក Ghalib ជិះរថភ្លើងទៅវិញទៅមកក្នុងប្រទេសចិន លោកជាសក្សីការផ្លាស់ប្តូរការអភិវឌ្ឍរបស់ប្រទេសចិន ។ លោក Ghalib បានរៀបរាប់ថា “ការមើលវាលស្រែពីបង្អួចរថភ្លើងជាចំណូលចិត្តរបស់ខ្ញុំ ។ ការមើលក្រៅបង្អួច ខ្ញុំអាចស្វែងយល់ពីការផ្លាស់ប្តូររបស់ជីវភាពកសិករ ។ ពីមុន កសិកររស់នៅក្នុងផ្ទះតូចដែលសាងសង់ដោយឥដ្ឋក្រហម ។ សព្វថ្ងៃ តាមផ្លូវដែកប៉េកាំង-ក្វាងចូវ យើងអាចមើលឃើញអគារថ្មី​ និងមានរបៀបរៀបរយកាន់តែច្រើន ។ ”

  ទោះបីជាក្នុងអំឡុងពេលជានិសិ្សត ឬជាគ្រូបង្រៀននៅសាកលវិទ្យាល័យ ​លោក Ghalib នឹងធ្វើជាអ្នកស្ម័គ្រចិត្ត និងគ្រូនៅតំបន់ក្រីក្ររបស់ប្រទេសចិនក្នុងវិស្សមកាល ។ ក្រៅពីនេះ គាត់ធ្លាប់ទៅទស្សនកិច្ចតំបន់ជនបទរបស់ប្រទេសចិន ដូចជា ទីក្រុងស៊ីចូវខេត្តហ៊ូប៉ី ទីក្រុងអាងកាំងខេត្តសានស៊ី ទីក្រុងសាំងស៊ីខេត្តហ៊ូណានជាដើម ទស្សនកិច្ចនោះបានធ្វើឱ្យលោកស្វែងយល់ពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការអនុវត្តនៅក្នុងប្រទេសចិន ។ លោកបានរៀបរាប់ថា “ភូមិដែលខ្ញុំធ្លាប់ទស្សនកិច្ចសុទ្ធតែបង្កើតកំណត់ត្រាគ្រួសារក្រីក្រ។ ប្រធាន​គណៈកម្មាធិការ​ភូមិស្គាល់ច្បាស់លាស់ពីគ្រួសារនីមួយៗក្នុងភូមិ ដូចជា គ្រួសារណាមានជនពិការ និងអ្នកជំងឺ ។ រដ្ឋាភិបាលយកចិត្តទុកដាក់គ្រួសារបានកាត់បន្ថយភាពក្រីក្រហើយងាយក្លាយជាគ្រួសារក្រីក្រម្តងទៀត ដោយជួយពួកគេតាមវិធានការជាច្រើន ។”

  បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ​លោក Ghalib បានចូលរួមក្នុងក្រុមហ៊ុចុះបញ្ជីក្នុងផ្សារហ៊ុនមួយ ។ ក្នុងការងារ ផ្នែកពាណិជ្ជកម្មក្រៅប្រទេស គាត់បានដឹងគម្រោង”ខ្សែក្រវាត់ និងផ្លូវ” ដូច្នេះ លោកបានចាប់អារម្មណ៍ពី”ខ្សែក្រវាត់ និងផ្លូវ”  ។ ​លោក Ghalib បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ខ្ញុំអាចចូលរួមស្រាវជ្រាវអំពីការកសាង”ខ្សែក្រវាត់ និងផ្លូវ” ដោយខិតខំជំរុញកិច្ចសហប្រតិបត្តិការលើពិភពលោក ។”

  ប្រភព៖ប្រជាជនដេលី

  ដោយ ស៊ី ហៅយូន

  អ្នកបកប្រែ៖刘蓉

យុវជនMostak Ahmed Ghalib របស់ប្រទេសបង់ក្លាដែស៖និទានរឿងចិនទៅដល់មិត្តភក្តិទាំងអស់គ្នា