លោក Sanoko Anzuma លេខាធិការរងផ្នែកទំនាក់ទំនងនៃការិយាល័យយុវជននៃគណបក្សរួបរួមនៃកូតឌីវ័រ៖ប្រទេសចិនបង្កើតវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើពិភពលោក

2022-09-23 18:32:56
ប្រភព:人民日报

  ប្រទេសចិនទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថានជាដើម ។ ខ្ញុំធ្លាប់ទស្សនកិច្ចទីក្រុងប៉េកាំង និងទីក្រុងសៀងហៃជាដើម ហើយក៏ធ្លាប់ទស្សនកិច្ចតំបន់ជនបទរបស់ខេត្តគុយចូវ ផ្លូវរបស់ទីក្រុង ឃុំ និងភូមិនោះស្អាតណាស់ ដែលបានបង្ហាញពីសមត្ថភាពអភិបាលកិច្ចរបស់ប្រទេសចិនប្រកបដោយប្រសិទ្ធភាព ។ ប្រទេសចិនបានបង្កើតប្រព័ន្ធសន្តិសុខវេជ្ជសាស្រ្តជាមូលដ្ឋាន អត្រាអាយុជាមធ្យមរបស់ប្រទេសចិនកើនឡើងពី ៣៥ ឆ្នាំនៅឆ្នាំ ១៩៤៩ ដល់ ៧៨.២ ឆ្នាំនៅឆ្នាំ ២០២១ ។ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រទេសចិនប្រកាន់ខ្ជាប់នូវអាយុជីវិតប្រជាជនជាអាទិភាព ចាត់ទុកប្រជាជនជាចម្បង ដើម្បីការពារសុវត្ថិភាព និងសុខភាពប្រជាជនក្នុងកម្រិតអតិបរមាតាមដែលអាចធ្វើទៅបាន។

  ដើម្បីស្វែងយល់ពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិនកាន់តែស៊ីជម្រៅ ខ្ញុំបានយកចិត្តទុកដាក់អានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ។ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ១ ចាប់ផ្តើមពីអត្ថបទ «បំណងប្រាថ្នារបស់មនុស្សសម្រាប់ជីវិតកាន់តែប្រសើរឡើងគឺជាគោលដៅ​របស់​យើង» ដែលធ្វើឱ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយសារប្រទេសចិនប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍​”ចាត់ទុក​ប្រជាជនជាគោល” ទើបប្រទេសចិនបន្តបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍពីមួយទៅមួយ។

  លោក ស៊ី ជីនភីង ប្រធានាធិបតីចិនបានលើកឡើង ទស្សនៈការកសាងសហគមន៍រួមវាសនាមនុស្សជាតិ និងការគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” ការអភិវឌ្ឍជាសកល សុវត្ថិភាពសកលជាដើម ដែលបានបង្កើត​វេទិកា​ក្នុងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាសកល ។ ទស្សនៈ និងការគំនិតផ្តួចផ្តើម​ព្រមទាំងនេះឈរលើមូលដ្ឋាននូវសម្រេចបានចក្ខុវិស័យដ៏ស្រស់ស្អាតរបស់មនុស្សជាតិទាំងអស់គឺ ឱ្យប្រទេស​ទាំងអស់ក្នុងពិភពលោករួមសាមគ្គីគ្នា និងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យបំណងប្រាថ្នារបស់មនុស្ស​សម្រាប់​ជីវិតកាន់តែប្រសើរឡើងរបស់មនុស្សក្លាយជាការពិត។

  ប្រភព៖ប្រជាជនដេលី

  អ្នកបកប្រែ៖刘蓉

លោក Sanoko Anzuma លេខាធិការរងផ្នែកទំនាក់ទំនងនៃការិយាល័យយុវជននៃគណបក្សរួបរួមនៃកូតឌីវ័រ៖ប្រទេសចិនបង្កើតវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើពិភពលោក