លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនប្រកាសថា ប្រទេសចិនបានចាប់ដំណើរការរបៀបវារៈផ្លូវច្បាប់ក្នុងស្រុកដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»

2022-09-26 17:35:03
ប្រភព:CRI

  ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧កាលពីថ្ងៃទី២៤ខែកញ្ញា លោក វ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានប្រកាសថា ប្រទេសចិនបានចាប់ដំណើរការនូវរបៀបវារៈផ្លូវច្បាប់ក្នុងស្រុក ដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»។នេះជាវិធានការដ៏សំខាន់ដែលប្រទេសចិនធ្វើឡើងដើម្បីអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគាំពារសន្តិភាពនិងស្ថិរភាពអន្តរជាតិនិងតំបន់ ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីចិនក្នុងការគាំទ្រពហុភាគីនិយមនិងអនុវត្តទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ។

  ការតាក់តែង«ពិធីសារកាំភ្លើង»គឺក្នុងគោលបំណងធ្វើឱ្យមានបទដ្ឋានអន្តរជាតិខាងវិស័យផលិតកាំភ្លើង នាំចេញនាំចូលកាំភ្លើងនិងគ្រប់គ្រងកាំភ្លើងជាដើម ដើម្បីជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំចាត់ចែង ៕

លោកវ៉ាងអ៊ីសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនប្រកាសថា ប្រទេសចិនបានចាប់ដំណើរការរបៀបវារៈផ្លូវច្បាប់ក្នុងស្រុកដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»