ការស្ទង់ប្រជាមតិរបស់អាមេរិកឱ្យដឹងថា សមាជិកបក្សប្រជាធិបតេយ្យភាគច្រើនមិនសង្ឃឹមឱ្យលោក Joe Biden ចូលរួមការបោះឆ្នោតសកលឆ្នាំ២០២៤នោះទេ

2022-09-26 17:35:31
ប្រភព:CRI

  តាមការផ្សាយដំណឹងនៃកាសែត The Hill កាលពីថ្ងៃទី២៥ខែកញ្ញាតាមម៉ោងក្នុងតំបន់ឱ្យដឹងថា តាមការស្ទង់ប្រជាមតិថ្មីបំផុតមួយនៃសមាគមសិក្សាស្រាវជ្រាវ Lange ឱ្យដឹងថា មានសមាជិកបក្សប្រជាធិបតេយ្យនិងឥស្សរជនមានទំនោរទៅបក្សប្រជាធិបតេយ្យចំនួនតែ៣៥ភាគរយប៉ុណ្ណោះថា សង្ឃឹមឱ្យលោក Joe Biden ចូលរួមការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ រីឯសមាជិកបក្សប្រជាធិបតេយ្យចំនួន៥៦ភាគរយសង្ឃឹមថា បក្សប្រជាធិបតេយ្យនឹងជ្រើសរើសបេក្ខភាពប្រធានាធិបតីផ្សេងទៀត ។

  ក្រៅពីនេះ ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកចូលរួមផ្តល់មតិចំនួន៥៧ភាគរយមិនឯកភាពចំពោះនីតិវិធីដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក Joe Biden នោះទេ ហើយចំនួនអ្នកឯកភាពមានតែ៣៦ភាគរយប៉ុណ្ណោះ ៕

ការស្ទង់ប្រជាមតិរបស់អាមេរិកឱ្យដឹងថា សមាជិកបក្សប្រជាធិបតេយ្យភាគច្រើនមិនសង្ឃឹមឱ្យលោក Joe Biden ចូលរួមការបោះឆ្នោតសកលឆ្នាំ២០២៤នោះទេ