ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Sergei Sanakoyev អនុប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិន ៖ ប្រទេសចិនបានបំផុសគំនិតស្មារតី ដែលជំរុញសន្តិភាព និងការអភិវឌ្ឍ ភាពរុងរឿង និងការរីកចម្រើនដល់ពិភពលោក

2022-09-27 19:01:00
ប្រភព:人民日报

  នៅខែមីនា ឆ្នាំ ២០១៣ លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស​រុស្ស៊ី ។ លោក Sergei Sanakoyev អនុប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិនជាបុគ្គលិកការងារក្នុងក្រុមការពារ និងទទួលនៃភាគី​រុស្ស៊ី ។ លោក Sergei Sanakoyev  បានបញ្ជាក់ថា “ខ្ញុំនៅចងចាំយ៉ាងច្បាស់ លោក ស៊ី ជីនភីង ​​បានបកស្រាយអំពីការកសាង​សហគមន៍​រួមវាសនា​មនុស្សជាតិ គឺ នៅក្នុងពិភពលោកនេះ កម្រិតនៃការភ្ជាប់គ្នា និងការពឹងពាក់គ្នាទៅវិញទៅមក​រវាងប្រទេសនានាកាន់តែស៊ីជម្រៅដែលមិនធ្លាប់មានពីមុនមក។ មនុស្សយើងរស់នៅក្នុងពិភពលោកតែមួយ យើង​រស់នៅក្នុ​ងពេលជាមួយគ្នា ឯចន្លោះដែលប្រវត្តិសាស្ត្រ និងការពិតតភ្ជាប់គ្នា  ហើយក្លាយជាសហគមន៍រួមវាសនា​មនុស្សជាតិដែលប្រទេសនានាច្របាច់បញ្ជូលគ្នាយ៉ាងស៊ីជម្រៅ ។”

  ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ ប្រឈមមុខនឹងការប្រែប្រួលស្ថានការណ៍អន្តរជាតិ ប្រទេសចិនប្រើប្រាស់ការអនុវត្តជាក់់ស្តែង​បង្ហាញថា ទស្សនៈការកសាងសហគមន៍រួមវាសនាមនុស្សជាតិមានសារៈសំខាន់ជាក់ស្តែង ដែលបានដឹកនាំមនុស្សជាតិ​ចេញពីវិបត្តិនាពេលបច្ចុប្បន្ន និងជំរុញសន្តិភាព និងការអភិវឌ្ឍ ភាពរុងរឿង និងការរីកចម្រើនដល់ពិភពលោក ។

  លោក Sergei Sanakoyev បានបញ្ជាក់ថា “ដើម្បីស្វែងយល់ពីនយោបាយចិនក្នុង និងក្រៅប្រទេស ខ្ញុំបានយក​ចិត្ត​ទុកដាក់​អានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ដដែលៗ ។ សៀវភៅនេះបានបង្ហាញ​ពីហេតុផល​ជា​មូលដ្ឋានដែលបក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនឱ្យសម្រេចបានសមិទ្ធផលដ៏អស្ចារ្យក្នុងទំនើបភាវូបនីយកម្មសង្គមនិយម គឺពឹងផ្អែកលើមហាជន និងបង្ហាញយ៉ាងពេញលេញនូវភាពវិជ្ជមាន ភាពសកម្ម និងគំនិតច្នៃប្រឌិត​របស់មហាជន ហើយដើរតួនាទីឧត្តមភាពរបស់របបសង្គមនិយមដែលមានលក្ខណៈពិសេសចិន ។

  លោក Sergei Sanakoyev បានទស្សនកិច្ចទីក្រុងរបស់ប្រទេសចិនចំនួនជាង ២០ និងជាអ្នកសក្សីអំពីការ​ប្រែប្រួលថ្មី​របស់ប្រទេសចិន ។ លោកបានរៀបរាប់ថា “ក្នុងទីក្រុង មានអគារទាន់សម័យ និងខ្ពស់ជាច្រើន មានផ្លូវដ៏ធំទូលាយ  សួនឧទ្យានដែលមានលក្ខណៈខុសៗគ្នា និងពហុកីឡដ្ឋានដែលមានគ្រឿងបរិក្ខារពេញលេញ ហើយគុណភាពខ្យល់​ក៏កាន់តែប្រសើរឡើង។ សំលៀកបំពាក់របស់មនុស្សទាន់សម័យ ហើយគុណភាពជីវិតកាន់តែប្រសើរឡើង ។”

  លោក Sergei Sanakoyev បានបញ្ជាក់ថា លោក ស៊ី ជីនភីង ប្រធានាធិបតីចិនបានលើកឡើង​ទស្សនៈការអភិវឌ្ឍ​ជា​សកល ដែលឈរលើមូលដ្ឋាននូវការចាត់ទុក​ប្រជាជនជាគោល ហើយនឹងជំរុញសុខុមាលភាពរបស់ប្រជាជន និងសម្រេច​បាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់មនុស្ស ហើយការសង្កត់ធ្ងន់លើការធ្វើការរួមគ្នាដើម្បីដោះស្រាយការគំរាម​កំហែង និងបញ្ហាប្រឈមជាសកល ដែលបង្ហាញពីការកសាងសហគមន៍រួមវាសនាមនុស្ស​ជាតិលើវិស័យ​ការ​អភិវឌ្ឍ ។ សព្វថ្ងៃ ការអភិវឌ្ឍពិភពលោកប្រឈមមុខនឹងលំបាក ប្រទេសនានាត្រូវយាងតាមគោលបំណង និង​គោលការណ៍​​នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បង្កើតទំនាក់ទំនងអន្តរជាតិប្រភេទថ្មីដោយមាន​កិច្ចសហប្រតិបត្តិការ​​ឈ្នះ-ឈ្នះជាស្នូល។

  ប្រភព៖ប្រជាជនដេលី

  ដោយ ចាំ កួងជីន

  អ្នកបកប្រែ៖刘蓉

ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក Sergei Sanakoyev អនុប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិន ៖ ប្រទេសចិនបានបំផុសគំនិតស្មារតី ដែលជំរុញសន្តិភាព និងការអភិវឌ្ឍ ភាពរុងរឿង និងការរីកចម្រើនដល់ពិភពលោក