ភាគីចិនអំពាវនាវឱ្យបើកទ្វារសម្រាប់ដោះស្រាយបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ
ថ្ងៃទី២៧ ខែកញ្ញា លោកZhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអ៊ុយក្រែន ដោយអំពាវនាវឱ្យបើកទ្វារសម្រាប់ដោះស្រា៏យបញ្ហាអ៊ុយក្រែនតាមវិធីនយោបាយ ។
លោកZhang Junបានថ្លែងថា ភាគីចិនបានមើលឃើញការប្រែប្រួលថ្មីនៃស្ថានការណ៍អ៊ុយក្រែន ហើយក៏បានស្តាប់ដោយយកចិត្តទុកដាក់នូវមតិយោបល់របស់ភាគីពាក់ព័ន្ធអំពីបញ្ហានេះផងដែរ។ គោលជំហរនិងការផ្តូចផ្តើមគំនិតរបស់ភាគីចិន ចំពោះការដោះស្រាយបញ្ហាអ៊ុយក្រែន គឺច្បាស់លាស់រហូតមក ពោលគឺអធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ប្រទេសនានា សុទ្ធតែត្រូវទទួលបានការគោរព។ កម្មវត្ថុនិងគោលការណ៍នៃ《ធម្មនុញ្ញអង្គការសហប្រជាជាតិ》សុទ្ធតែត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ដ៏សមហេតុផលរបស់ប្រទេសនានាចំពោះសន្តិសុខាជាតិសុទ្ធតែត្រូវទទួលបានការគោរព ការខិតខំទាំងឡាយដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី សុទ្ធតែត្រូវទទួលបានការគាំទ្រ ។ ភាគីចិនឈរនៅខាងសន្តិភាពជារៀងរហូត ហើយខិតខំជំរុញឱយមានការចរចាដោយសន្តិវិធីជាប់រហូតមកហើយ នឹងបន្តដើរតួនាទីមានលក្ខណៈស្ថាបនា ៕