ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំនៃភាគីចិនក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងសមិទ្ធផលនៃកិច្ចការសិទ្ធិមនុស្សនៃភូមិភាគស្វយ័តស៊ីនជាំង”នៃកិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើ
ព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំនៃភាគីចិនក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងសមិទ្ធផលនៃកិច្ចការសិទ្ធិមនុស្សនៃភូមិភាគស្វយ័តស៊ីនជាំង”នៃកិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបើកធ្វើនៅក្រុង Bole ភូមិភាគស្វយ័តស៊ីនជាំងកាលពីថ្ងៃទី២៦ខែកញ្ញា ។ អ្នកជំនាញនិងបញ្ញវន្តចិននិងអន្តរជាតិជាង១០រូប តំណាងមួយចំនួននៃពលរដ្ឋនៅមូលដ្ឋាននៃភូមិភាគស្វយ័តស៊ីនជាំងនិងតំណាងនិស្សិតបរទេសបន្តវិជ្ជានៅប្រទេសចិនបានពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នាំមកនូវការផ្លាស់ប្តូរដល់ភូមិភាគស្វយ័តស៊ីនជាំងព្រមទាំងសមិទ្ធផលនៃកិច្ចការសិទ្ធិមនុស្សនៃភូមិភាគស្វយ័តស៊ីនជាំងតាមអនឡាញនិងនៅកន្លែងផ្ទាល់ ។
លោក Wang Jian សកលវិទ្យាធិការរងនៃសកលវិទ្យាល័យនយោបាយនិងច្បាប់ភាគពាយ័ព្យប្រទេសចិនបានថ្លែងថា ទន្ទឹមនឹងការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃផ្លូវទំនើបភាវូបនីយកម្មបែបផែនចិន កិច្ចការសិទ្ធិមនុស្សរបស់ចិនដែលបូករួមទាំងសិទ្ធិមនុស្សនៃភូមិភាគស្វយ័តស៊ីនជាំងផងដែរមុខជានឹងទទួលបានសមិទ្ធផលកាន់តែអស្ចារ្យជាមិនខាន ។
ប្រធានវិទ្យាស្ថានភាសានិងបកប្រែនៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអេហ្ស៊ីបបានសម្គាល់ថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការអប់រំរបស់ជនជាតិភាគតិចនិងតំបន់ជនជាតិភាគតិច ហើយបានចាត់វិធានការដ៏ខ្លាំងក្លាក្នុងវិស័យធានាសិទ្ធិទទួលបានការអប់រំរបស់ជនជាតិភាគតិច លើកកម្ពស់គុណសម្បត្តិរបស់ជនជាតិភាគតិចនៅតំបន់ជនជាតិភាគតិច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនរស់នៅតំបន់ជនជាតិភាគតិចជាដើម ដែលទទួលបានប្រសិទ្ធផលដ៏សំខាន់ ៕