ក្រសួងការបរទេសចិនថ្លែងថា ការធានាសិទ្ធិមនុស្សគ្មានអ្វីល្អបំផុតទេ គឺមានតែការកាន់តែល្អប្រសើរ

2022-09-29 18:27:39
ប្រភព:CRI

  នៅថ្ងៃទី ២៨ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា បណ្តាប្រទេសនានាមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍសិទ្ធិមនុស្សដោយខ្លួនឯង ។ អរិយធម៌និងប្រទេសទីទៃពីគ្នាគួរតែគោរពគ្នាទៅវិញទៅមក អធ្យាស្រ័យគ្នាទៅវិញទៅមក ក៏ដូចជារៀនសូត្រពីបទពិសោធន៍គ្នាទៅវិញទៅមក ។ ការធានាសិទ្ធិមនុស្សគ្មានអ្វីល្អបំផុតទេ គឺមានតែការកាន់តែល្អប្រសើរ ។

  ពេលថ្មីៗកន្លងទៅនេះ សិក្ខាសាលាស្តីពី"ការតម្កល់ទុកប្រជាជនជាស្នូល៖ការគោរពតម្លៃនៃទស្សនៈសិទ្ធិមនុស្សរបស់ប្រទេសចិននាពេលបច្ចុប្បន្ន"បានប្រារព្ធឡើងតាមអនឡាញនិងនៅកន្លែងផ្ទាល់ ។ អ្នកជំនាញនិងបញ្ញវន្តដែលមកពីប្រទេសដូចជា ចិន រុស្ស៊ី សហរដ្ឋអាមេរិក អេស្ប៉ាញ ប៉ាគីស្ថាននិងអ៊ូសបេគីស្ថានជាដើមបានធ្វើការពិគ្រោះពិភាក្សានិងផ្លាស់ប្តូរមតិយោបល់តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរឿងៗខ្លួន ។

  ទាក់ទិននឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា អ្នកជំនាញនិងបញ្ញវន្តដែលចូលរួមសិក្ខាសាលានេះសម្គាល់ឃើញថា ទស្សនៈសិទ្ធិមនុស្សរបស់ប្រទេសចិននាពេលបច្ចុប្បន្នបានបង្ហាញឱ្យឃើញនូវទស្សនៈស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ។ ប្រទេសចិននឹងបន្តរួមសហការជាមួយសហគមន៍អន្តរជាតិដើម្បីជំរុញអភិបាលកិច្ចសិទ្ធិមនុស្សសកលឱ្យវិវឌ្ឍរីកចម្រើនទៅកាន់ទិសដៅកាន់តែសមភាព យុត្តិធម៌ សមហេតុផលនិងបរិយាប័ន្ន ៕

ក្រសួងការបរទេសចិនថ្លែងថា ការធានាសិទ្ធិមនុស្សគ្មានអ្វីល្អបំផុតទេ គឺមានតែការកាន់តែល្អប្រសើរ