កិច្ចប្រជុំពេញអង្គលើកទី ៥៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុបានសម្ពោធបើក ហើយភាគីចិនបានដឹកនាំគណៈប្រតិភូទៅចូលរួមផងដែរ

2022-09-29 18:28:25
ប្រភព:CRI

  ថ្ងៃទី ២៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់  កិច្ចប្រជុំពេញអង្គលើកទី ៥៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុបានប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ កិច្ចប្រជុំពេញអង្គនេះ គឺជាកិច្ចប្រជុំក្រៅបណ្តាញលើកដំបូងរបស់ស្ថាប័ននេះចាប់តាំងពីការផ្ទុះរីករាលដាលនៃជំងឺឆ្លងមក ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ។ លោក Zhang Xingying  អនុប្រធាននាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងបម្រែបម្រួលអាកាសធាតុនៃរដ្ឋបាលឧត្តមនិយមចិនបានដឹកនាំគណៈប្រតិភូចិនដែលបានចាត់តាំងឡើងដោយក្រសួងការបរទេសនិងរដ្ឋបាលឧត្តមនិយមចិនទៅចូលរួមក្នុងកិច្ចប្រជុំនេះ ។

  គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៨  ដើម្បីផ្តល់នូវការវាយតម្លៃដ៏ចម្រុះចំពោះស្ថានភាពស្វែងយល់ពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងសេដ្ឋកិច្ចសង្គមដែលពាក់ព័ន្ធការប្រែប្រួលអាកាសធាតុព្រមនិងមូលហេតុ ផលប៉ះពាល់កំបាំងនិងយុទ្ធសាស្ត្រឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ៕

កិច្ចប្រជុំពេញអង្គលើកទី ៥៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីបម្រែបម្រួលអាកាសធាតុបានសម្ពោធបើក ហើយភាគីចិនបានដឹកនាំគណៈប្រតិភូទៅចូលរួមផងដែរ