កម្មករមមាញឹកកសាងផ្លូវដែកចិន-ថៃ

2022-09-29 18:54:36
ប្រភព:xinhua

  ខេត្ត Nakhon Ratchasima របស់ថៃជា"ច្រកទ្វារ"ទៅកាន់ភាគឦសាននៃប្រទេសថៃ ដែលមានចម្ងាយពីរាជធានី​បាងកក​នៃប្រទេសថៃត្រូវជិះរថយន្តពីរម៉ោង និង៣០ នាទី  ហើយក៏ជាចំណុចបញ្ចប់ក្នុងដំណាក់កាលទីមួយ​នៃ​គម្រោង​កិច្ចសហប្រតិបត្តិការផ្លូវដែកចិន-ថៃផងដែរ។


  លោក ណានតាផឹង មានអាយុ ២៤ ឆ្នាំ ជាអ្នកបកប្រែរបស់គម្រោងផ្លូវដែកចិន-ថៃ ។ លោក ណានតាផឹង យល់ឃើញថា លោកជាអ្នកមានសំណាងល្អ ពីព្រោះគាត់ចូលចិត្តវប្បធម៌ និងបច្ចេកទេសរបស់ចិន គាត់ខិតខំសិក្សា​ភាសាចិននិងបានទទួលអាហារូបករណ៍ និងឱកាសទៅសិក្សានៅវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈផ្លូវដែក​ក្រុង​ធានជីន ។ នៅឆ្នាំ ២០១៩ លោក ណានតាផឹង បានបញ្ចប់ការសិក្សា និងធ្វើការនៅគម្រោងផ្លូវដែកចិន-ថៃ ។ លោក ណានតាផឹង បានបញ្ជាក់ថា​”ប្រទេសចិនមានបច្ចេកទេសរថភ្លើងល្បឿនលឿន ប៉ុន្តែ ប្រទេសថៃគ្មានទេ ។ ពេលអនាគត ប្រទេសថៃនឹងមានរថភ្លើងល្បឿនលឿន ខ្ញុំសង្ឃឹមថា ចំណេះដឹងដែលខ្ញុំសិក្សានៅប្រទេសចិន​អាច​ប្រើប្រាស់នៅប្រទេសថៃ ។”



  លោក លោវី អនុប្រធានក្រុមទី៤ផ្នែកត្រួតពិនិត្យគម្រោងផ្លូវដែកចិន-ថៃ យល់ឃើញថា ការកសាងផ្លូវដែក​មិនគ្រាន់តែ​ជាគម្រោងទេ ថែមទាំងជាដំណើរការផ្លាស់ប្តូរគំនិតស្មារតី និងការតភ្ជាប់គ្នាដួងចិត្តប្រជាជន ។ លោកបានបញ្ជាក់ថា “ក្នុងគម្រោងនេះ មានចំណេះដឹងខ្លះខ្ញុំមិនធ្លាប់សិក្សា ប៉ុន្តែ ភាគីចិនបានចាត់ចែងបុគ្គលិក​ការងារចិន​ដែលមាន​បទពិសោធន៍ជាច្រើនចូលរួម ។ យើងបានសិក្សាបទពិសោធន៍ជាច្រើន មិនគ្រាន់តែមានបទពិសោធន៍​ការកសាង​រថភ្លើងល្បឿនលឿនប៉ុណ្ណោះទេ ថែមទាំងមានបទពិសោធន៍នៃការគ្រប់គ្រងគម្រោងទៀតផង ។”

  ប្រភព៖xinhua

  ដោយ វ៉ាង យ៉ាកួង លិនហៅ វ៉ាង យូនយូន

  អ្នកបកប្រែ៖刘蓉

កម្មករមមាញឹកកសាងផ្លូវដែកចិន-ថៃ