ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក ហ្វឹលីពោ មីនីនី សាស្រ្តាចារ្យសាកលវិទ្យាល័យ degli Studi di Macerata ៖ បក្សកុម្មុយនិស្តចិនតែងតែរក្សាបាននូវថាមពលជីវិតរស់រវើក
ខ្ញុំជាអ្នកស្រាវជ្រាវទស្សនវិជ្ជារបស់ប្រទេសចិនមួយរូប ថ្មីៗនេះ សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ជាសៀវភៅដែលខ្ញុំកំពុងយកចិត្តទុកដាក់អាន។ បន្ទាប់ពីខ្ញុំបានអានសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ភាគីទី ១ និងភាគីទី ២ ជាភាសាភាសាអុីតាលី និងភាគីទី ៣ ជាភាសាអង់គ្លេស ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងគឺ សៀវភៅនេះបង្ហាញពីគំនិតស្មារតីដ៏សំខាន់របស់លោក ស៊ី ជីនភីង ជាសៀវភៅសំខាន់សម្រាប់ស្វែងយល់ពីប្រទេសចិន ។
“ប្រជាពលរដ្ឋ”ជាពាក្យសំខាន់ក្នុងសៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន» ។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា “អំណាចរបស់រដ្ឋទាំងអស់ជាអំណាចរបស់ប្រជាពលរដ្ឋ”យើងត្រូវ ប្រកាន់ខ្ជាប់ជានិច្ចនូវជំហររបស់ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវការរក្សាតួនាទីស្នូលរបស់ប្រជាពលរដ្ឋ សិក្សាពីប្រជាពលរដ្ឋ ស្ដាប់សំឡេងរបស់ប្រជាពលរដ្ឋ ហើយទាញយកប្រាជ្ញារបស់ប្រជាពលរដ្ឋ”។ ដោយសារគំនិតនៃការចាត់ទុកប្រជាពលរដ្ឋជាគោលនេះ ប្រទេសចិនបានជួយជនក្រីក្រសរុបចំនួន ៧០០ លាននាក់ដែលកាត់បន្ថយភាពក្រីក្រដោយជោគជ័យ ដែលបានទទួលសមិទ្ធផលអភិវឌ្ឍន៍ដ៏អស្ចារ្យ ។
លោក ស៊ី ជីនភីង យកចិត្តទុកដាក់កម្រិតខ្ពស់ពីវប្បធម៌ប្រពៃណីដ៏អស្ចារ្យរបស់ចិន ហើយសង្កត់ធ្ងន់ថា វប្បធម៌ប្រពៃណីចិន“ជាមូលដ្ឋានដ៏រឹងមាំដែលយើងឈរក្នុងវប្បធម៌ពិភពលោក ដែលមានសភាពចលាចល” ជា“កម្លាំងវប្បធម៌យ៉ាងជ្រាលជ្រៅរបស់ប្រទេសជាតិយើង” ជា”គ្រឹះវប្បធម៌មានជីជាតិនៃសង្គមនិយមដែលមានលក្ខណៈពិសេសចិន ។” លោក ស៊ី ជីនភីង យកចិត្តទុកដាក់លើលើវិស័យវប្បធម៌ ដែលបានបង្ហាញពីការគិតយ៉ាងជ្រាលជ្រៅអំពីការបន្ត និងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីប្រទេសជាតិ ។ ការណ៍នេះធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក ស៊ី ជីនភីង បានបញ្ជាក់ថា មានតែពិភពលោកយើងល្អប្រសើរ ទើបប្រទេសចិនអាចល្អប្រសើរបាន ។ មានតែប្រទេសចិនល្អប្រសើរ ទើបពិភពលោកយើងកាន់តែល្អប្រសើរបាន ។ ប្រទេសចិនគាំទ្រយ៉ាងរឹងមាំនូវប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល និងគាំទ្រយ៉ាងសកម្មចំពោះកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដើម្បីធ្វើឲ្យប្រព័ន្ធនេះកាន់តែរឹងមាំ កាន់តែយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាព ។
ខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក ស៊ី ជីនភីងដែលយកចិត្តទុកដាក់កម្រិតខ្ពស់ពីការអភិវឌ្ឍទំនាក់ទំនងចិន និងអឺរ៉ុបកណ្តាល។ ទោះបីជាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ប្រទេសចិនគាំទ្រដំណើរការ សមាហរណកម្មអឺរ៉ុបជានិច្ច និងគាំទ្រសហភាពអឺរ៉ុបដើរតួនាទីកាន់តែសំខាន់នៅក្នុងកិច្ចការអន្តរជាតិ ដែលមានសាមគ្គី ភាព ស្ថេរភាព និងភាពរុងរឿង ។
ប្រភព៖ប្រជាពលរដ្ឋដេលី
អ្នកបកប្រែ៖刘蓉