ដំណើរឆ្ពោះទៅមុខ│|ផែនការកែលម្អអាហារូបត្ថម្ភដល់សិស្សានុសិស្សក្នុងតំបន់ជនបទចំនួន ៣៥០ លាននាក់
គិតត្រឹមចុងឆ្នាំ ២០២១ ផែនការកែលម្អអាហារូបត្ថម្ភសម្រាប់សិស្សានុសិស្សដែលទទួលការអប់រំកាតព្វកិច្ចក្នុងតំបន់ជនបទបានផ្តល់ដល់សិស្សានុសិស្សចំនួនសរុប ៣៥០ លាននាក់ ។ តាមលទ្ធផលនៃការស្ទង់មតិពីមន្ទីរស្បៀងអាហារពិភពលោកចំពោះប្រទេសចំនួន១៦៩ បានបង្ហាញឱ្យឃើញថា ប្រទេសចិនជាប្រទេសភាគតិចក្នុងចំណោមប្រទេសលើពិភពលោក ដែលផ្តល់អាហារូបត្ថម្ភដល់សិស្សានុសិស្សរបស់សាលាបឋមសិក្សា និងមធម្យមសិក្សា ហើយសាលាផ្តល់អាហារដែលមានទំហំធំបំផុតលើពិភពលោក ។
លោក លី នីង នាយកសាលាបឋមសិក្សាតាភីង ឃុំម៉ាជីន ស្រុកស៊ីជី ទីក្រុងគូយ័ន តំបន់ស្វយ័តជនជាតិហ៊ុយនីសា បានបញ្ជាក់ថា “ពីមុន មានសិស្សខ្លះត្រូវដើរ ៣ ឬ៤ គីឡូម៉ែត្រតាមផ្លូវភ្នំទៅសាលា បរិភោគអាហារថ្ងៃត្រង់មិនស្រួលទេ ។ តាំងពីការអនុវត្តផែនការកែលម្អអាហារូបត្ថម្ភសម្រាប់សិស្សានុសិស្សដែលទទួលការអប់រំកាតព្វកិច្ចក្នុងតំបន់ជនបទ អាហាររបស់សាលាកាន់តែល្អ កម្ពស់របស់សិស្សានុសិស្សខ្ពស់ជាងមុន សុខភាពកាន់តែល្អ ។”
នៅស្រុកចូវប៊ី មណ្ឌលស្វយ័តជនជាតិម៉ាវ និងជនជាតិជួង វ៉ាងសាន ខេត្តយូណាន “វេទិកាគ្រប់គ្រងទូទៅនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ” ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងអាហារដ្ឋានដោយព័ត៌មានវិទ្យា ។ តាមវេទិកានូវមន្ទីរអប់រំ សាលា និងក្រុមហ៊ុន បុគ្គលិកការងារពាក់ព័ន្ធអាចគ្រប់គ្រងក្រុមហ៊ុនដែលផ្តល់អាហារ ការទិញអាហារ សុវត្ថិភាពអាហារ និងការគ្រប់គ្រងហិរញ្ញវត្ថុជាដើមដោយព័ត៌មានវិទ្យា ។ សព្វថ្ងៃ តំបន់ជាច្រើនរបស់ខេត្តយូណាន កំពុងបង្កើតប្រព័ន្ធគ្រប់គ្រងដំណើរការទាំងមូលដោយព័ត៌មានវិទ្យា នាំចូលមាត្រដ្ឋានអេឡិចត្រូនិច ឧបករណ៍ស្កេនមុខ និងឧបករណ៍ពិនិត្យថ្នាំសម្លាប់សត្វល្អិតជាដើម ប្រើប្រាស់បច្ចេកទេស IoT និងBig Dataជាដើម ដើម្បីគ្រប់គ្រងផែនការកែលម្អអាហារូបត្ថម្ភសម្រាប់សិស្សានុសិស្សដែលទទួលការអប់រំកាតព្វកិច្ចក្នុងតំបន់ជនបទឱ្យបានកាន់តែល្អប្រសើរឡើង ។
តាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃប្រទេសចិន ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២១ ក្នុងតំបន់ដែលអនុវត្តផែនការកែលម្អអាហារូបត្ថម្ភសម្រាប់សិស្សានុសិស្សដែលទទួលការអប់រំកាតព្វកិច្ចក្នុងតំបន់ជនបទ កម្ពស់ជាមធ្យមរបស់សិស្សប្រុស និងសិស្សស្រីកើនឡើង ៤.២ ស.ម និង ៤.១ ស.ម ហើយទម្ងន់ជាមធ្យមកើនឡើង ៣.៥ គីឡូក្រាម និង ៣.៣ គីឡូក្រាម ដែលខ្ពស់ជាងអត្រាកំណើនជាមធ្យមរបស់សិស្សានុសិស្សក្នុងតំបន់ជនបទទូទាំងប្រទេសចិន ។
ប្រភព៖ប្រជាពលរដ្ឋដេលី
ដោយ វ៉ូ យឹ
អ្នកបកប្រែ៖刘蓉