ផ្លូវដែកចិន-ថៃចូលក្នុងដំណាក់កាលសាងសង់គ្រប់ជ្រុងជ្រោយ
នៅជិតស្ថានីយ៍រថភ្លើងប៉ាឆុងខេត្តNakhon Ratchasimaនៃប្រទេសថៃ គឺជាវិស្វកម្មដំណាក់កាលទី១ នៃផ្លូវដែកចិន-ថៃ នៅទីនេះស្ពានជាច្រើនកំពុងត្រូវបានសាងសង់ ដែលនឹងសម្រេចក្តីសុបិននូវផ្លូវដែករថភ្លើងល្បឿនលឿនរបស់ប្រទេសថៃ។ វិស្វកម្មដំណាក់កាលទី ១ នៃគម្រោងកិច្ចសហប្រតិបត្តិការផ្លូវដែកចិន-ថៃ គឺពីទីក្រុងបាងកកដល់ខេត្តNakhon Ratchasima ដែលមានប្រវែង ២៥២.៣ គីឡូម៉ែត្រ ល្បឿន ២៥០ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយត្រូវបានរចនាតាមស្តង់ដារបច្ចេកទេសផ្លូវផែកចិន។ នាពេលអនាគត ពីទីក្រុងបាងកកដល់ខេត្តNakhon Ratchasima ត្រូវការតែ ៩០ នាទី ធៀបនឹងរយៈពេល ៤ ម៉ោង និង៣០ នាទី សព្វថ្ងៃនេះ ផ្លូវដែកថៃ”នឹងចូលក្នុងសម័យថ្មី” ។
ការសាងសង់ផ្លូវដែកចិន-ថៃមិនគ្រាន់តែនៅខេត្តNakhon Ratchasima ប៉ុណ្ណោះទេ នៅខេត្តPhra Nakhon Si Ayutthaya និងខេត្តSaraburi ជាដើម កម្មករក៏កំពុងខិតខំសាងសង់ផ្លូវដែកចិន-ថៃ។ លោក ធី លីន វិស្វករថៃនៃគម្រោងផ្លូវដែកចិន-ថៃ បានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា ផ្លូវដែកថៃ-ចិននឹងសាងសង់រួចរាល់ជាស្ថាពរឆាប់ៗនេះ ដើម្បីកែប្រែហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅប្រទេសថៃបច្ចុប្បន្ន។ ប្រទេសថៃធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន សមត្ថភាពសាងសង់ផ្លូវដែកថៃត្រូវបានកើនឡើង។ ប្រទេសចិននាំមកបច្ចេកទេសផ្លូវដែកទំនើបដល់ប្រទេសថៃ បន្ទាប់ពីផ្លូវដែកថៃ-ចិនសាងសង់រួចរាល់ជាស្ថាពរ នឹងផ្តល់ភាពងាយស្រួលដល់ជនជាតិថៃ ហើយនឹងជំរុញសេដ្ឋកិច្ចថៃអភិវឌ្ឍយ៉ាងឆាប់លឿន ។”
លោក វី លោ ជាវិស្វករថៃ ដែលធ្វើការលើវិស័យកសាងផ្លូវគមនាគមន៍រយៈពេល ៣៥ ឆ្នាំហើយ លោកបានចូលរួមការសាង់សងផ្លូវដែកចិន-ថៃនេះ។ លោកបានរៀបរាប់ថា “ជនជាតិថៃទន្ទឹងរងចាំផ្លូវដែកថៃ-ចិននឹងតភ្ជាប់ជាមួយនឹងប្រទេសឡាវ និងប្រទេសចិន។ ខ្ញុំសង្ឃឹមថា ផ្លូវដែកថៃ-ចិននឹងតភ្ជាប់ផ្លូវដែកនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាជាដើម ដោយសារផ្លូវដែកដើរតួនាទីសំខាន់ចំពោះផ្លូវគមនាគមន៍ក្នុងតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច ។”
តាមផែនការ វិស្វករថៃនៃគម្រោងផ្លូវដែកចិន-ថៃចែកជាពីរដំណាក់កាល ដំណាក់កាលទី ១ គឺការតភ្ជាប់ទីក្រុងបាងកកដល់ខេត្តNakhon Ratchasima ដំណាក់កាលទី ២ គឺការពង្រីកផ្លូវដែកចិន-ថៃដល់ឃុំឡាងកាំ ដែលជាឃុំពាណិជ្ជកម្មសំខាន់នៅភាគឦសានថៃ និងមានតែទន្លេមួយឆ្លងកាត់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ ហើយនឹងសម្រេចការតភ្ជាប់គ្នានឹងផ្លូវដែកចិន-ឡាវ ។
ប្រភព៖ប្រជាពលរដ្ឋដេលី
ដោយ សៀង កាំងយំ
អ្នកបកប្រែ៖刘蓉