ស្វែងយល់ពីបក្សកុម្មុយនិស្តចិន|លោក David Ferguson អ្នកជំនាញការជនជាតិអង់គ្លេស ៖ ខ្ញុំរកឃើញមូលហេតុនៃទំនុកចិត្តលើប្រព័ន្ធរបស់ប្រទេសចិន
លោក David Ferguson អគ្គនិពន្ធនាយកភាសាអង់គ្លេសកិត្តិយសរបស់ទីភ្នាក់ងារបោះពុម្ភផ្សាយភាសាបរទេស ជាអ្នកជំនាញពិនិត្យការបកប្រែរបស់សៀវភៅ«ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិន»ពីភាគទី ១ ដល់ភាគទី ៤ ។ លោកសង្ឃឹមថា អាចផ្សព្វផ្សាយទ្រឹស្តីរបស់ប្រទេសចិនតាមវិធីដែលអ្នកអានលោកខាងលិចអាចងាយស្រួលយល់បាន ។
លោក David Ferguson យល់ឃើញថា ការដោះស្រាយបញ្ហាក្រីក្រទូទៅជាសមិទ្ធផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំនេះ ។ ដំណើរទេសចរណ៍នៅខេត្តកានស៊ូធ្វើឱ្យលោកមានចំណាប់អារម្មណ៍ខ្លាំងណាស់ “ខ្ញុំបានឃើញនៅភូមិរបស់ខេត្តកានស៊ូ រដ្ឋបាលភូមិដឹងច្បាស់ពីគ្រួសារនីមួយៗ និងដឹងច្បាស់លាស់ពីមូលហេតុក្រីក្ររបស់គ្រួសារក្រីក្រ ហើយជួយគ្រួសារនោះធ្វើផែនការកាត់បន្ថយភាពក្រីក្រ។ ” ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ លោក David Ferguson បានចាប់អារម្មណ៍ពីគុណភាពអេកូ-បរិស្ថានរបស់ចិនដែលត្រូវបានកែលម្អជាទូទៅ ។ លោកបានបញ្ជាក់ទៀតថា ទោះបីជាការកាត់បន្ថយភាពក្រីក្រ ឬយុទ្ធនាការការពារផ្ទៃមេឃពណ៌ខៀវ ព្រមទាំងបានធ្វើឱ្យខ្ញុំមើលឃើញឧត្តមភាពរបស់ប្រព័ន្ធប្រទេសចិនក្នុងការផ្តោតប្រមូលកម្លាំងខិតខំប្រឹងប្រែងទៅលើរឿងចម្បង។ លោកបានបញ្ជាក់ថា “ប្រទេសចិនពូកែប្រមូលធនធាន ដើម្បីជំរុញគម្រោងធំៗឱ្យបានជោគជ័យ ។”
ប្រភព៖haiwai
អ្នកបកប្រែ៖刘蓉