នារីវៀតណាម អ្នកស្រី ឆាន ស៊ីឈាងអឹ ៖ ការរស់នៅខេត្តយូណានរីករាយ សុវត្ថិភាព និងទទួលផលច្រើន

2022-10-10 18:38:37
ប្រភព:云南日报

  ពីនិសិ្សតក្លាយជាអ្នកគ្រូ ពីយុវនារីក្លាយជាម្តាយ ក្នុងរយៈពេល​ ៨ ឆ្នាំនេះ ការរស់នៅខេត្តយូណាន អ្នកស្រី ឆាន ស៊ីឈាងអឹបានដើរតួនាទីខុសពីគ្នា ការរស់នៅខេត្តយូណានមានភាពរីករាយ និងសុវត្ថិភាព ។ លោកស្រីបានរៀបរាប់​ថា “ខ្ញុំមកពីប្រទេសវៀតណាម។ នៅឆ្នាំ ២០១៤ ខ្ញុំបានមកបន្តការសិក្សានៅខេត្តយូណានដោយសារវប្បធម៌ចិន និងវប្បធម៌វៀតណាមមានភាពស្រដៀងគ្នា ខ្ញុំបានសុំានឹងការរស់នៅ និងការសិក្សានៅខេត្តយូណានយ៉ាងរហ័ស ខ្ញុំចាប់អារម្មណ៍ចំពោះខេត្តយូណាន ។”

  អ្នកស្រី ឆាន ស៊ីឈាងអឹ បានបញ្ជាក់ថា “សព្វថ្ងៃ ខ្ញុំជាគ្រូបង្រៀនភាសាវៀតណាមនៅសាកលវិទ្យាល័យមីនជូ​ខេត្ត​យូណាន។ ក្រៅពីបង្រៀនចំណេះដឹងមកពីសៀវភៅ ខ្ញុំក៏ជួយនិសិ្សតស្វែងយល់ពីវប្បធម៌វៀតណាមតាមវីដេអូ និង​ចម្រៀងផងដែរ។ បន្ទាប់ពីខ្ញុំមកដល់ខេត្តយូណាន សមត្ថភាពដោះស្រាយបញ្ហារបស់ខ្ញុំកាន់តែខ្លាំង ហើយគោលដៅនៃការរស់នៅរបស់ខ្ញុំក៏កាន់តែច្បាស់លាស់ដែរ។” អ្នកស្រីបានបង្កើតវគ្គបណ្ដុះបណ្ដាលភាសាវៀតណាម ដែលគិតត្រឹមដល់បច្ចុប្បន្ន សិស្សចំនួនជាង ៥០០០ នាក់បានសិក្សាភាសាវៀតណាមជាមួយលោកស្រី។

  អ្នកស្រី ឆាន ស៊ីឈាងអឹ បានរៀបរាប់ទៀតថា “បន្ទាប់ពីខ្ញុំរៀបការ ក្នុងវិស្សមកាលធំ ខ្ញុំនិងប្តីនឹងត្រឡប់ទៅ​ស្រុក​កំណើត​របស់ប្តីខ្ញុំវិញ គឺភូមិស៊ីជីឆាង ស្រុកវ៉ាសាន ដើម្បីអបអរសាទបុណ្យភ្នក់ភ្លើង។ ពេលយប់ អ្នកភូមិទាំងអស់​ជុំវិញភ្លើងរាំជាមួយគ្នា ភាពកក់ក្តៅរបស់ប្រជាជនខេត្តយូណានដូចជាភ្លើងនេះ កក់ក្តៅ​​និងសាមញ្ញ ។”

  អ្នកស្រីបាននិយាយដោយរីករាយថា “ក្នុងអំឡុងពេលរស់នៅខេត្តយូណាននេះ ខ្ញុំឃើញបរិស្ថានដែលអ្នកទីក្រុង និងអ្នករស់នៅជនបទកាន់តែកែលម្អ ហើយខ្ញុំចាប់អារម្មណ៍ជាក់ស្តែងដែលការរំពឹងទុក​របស់ប្រជាជន​ចំពោះការរស់​នៅ​បៃតង ហើយរឿងអំពីដំរី និងមនុស្សរួមរស់នៅជាមួយគ្នាដោយសុខដុមរមនាបានទាក់ទាញមនុស្សជុំវិញពិភពលោក ។ ចរាចរណ៍នៃខេត្តយូណាន និងការតភ្ជាប់គ្នាហេដ្ឋារចនាសម្ព័ន្ធក្នុងដំណើរបើកចំហកំពុងសាងសង់ និងកែលម្អដោយ​ល្បឿនលឿន ។”

  ប្រភព៖កាសែតយូណានដេលី

  ដោយ លី​ លីន

  អ្នកបកប្រែ៖刘蓉

នារីវៀតណាម អ្នកស្រី ឆាន ស៊ីឈាងអឹ ៖ ការរស់នៅខេត្តយូណានរីករាយ សុវត្ថិភាព និងទទួលផលច្រើន