ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្វិ្រក

2022-10-12 17:07:11
ប្រភព:CRI

  លោក Dai Bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងកាលពីថ្ងៃទី ១១ខែតុលា ថា ប្រទេសចិនសូមស្វាគមន៍និងគាំទ្រអង្គការសហប្រជាជាតិពង្រឹងនិងលើកកម្ពស់បន្ថែមទៀតនូវកម្រិតកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្រ្វិក ដើម្បីជំរុញថែមទៀតនូវការអភិវឌ្ឍដោយសន្តិភាពនៃទ្វីបអាហ្រ្វិកឱ្យកាន់តែប្រសើរឡើង។

   លោក Dai Bing បានថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហនៃក្រុមប្រឹក្សាសន្តិសុខស្តីពី "កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិក"ថា ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិនិងសហភាពអាហ្វ្រិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងការគាំពារសន្តិភាពនិងសន្តិសុខនៅទ្វីបអាហ្រ្វិក បង្កើនការកសាងសមត្ថភាពរបស់អាហ្វ្រិក ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាហ្វ្រិក និងលើកកម្ពស់កំណែទម្រង់អភិបាលកិច្ចអន្តរជាតិ។

  លោក Dai Bing បានថ្លែងថា បញ្ហាជាចំណុចក្តៅជាប្រពៃណីនៅអាហ្រ្វិកកំពុងឡើងកម្តៅហើយបញ្ហាប្រឈមដូចជាសកម្មភាពភេរវកម្ម ការជួញដូរអាវុធ សន្តិសុខលើសមុទ្រ និងសុខភាពសាធារណៈកំពុងកើនឡើង ដែលត្រូវការឱ្យអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក និងបណ្តាប្រទេសក្នុងតំបន់ពួតដៃគ្នាសម្រាប់ឆ្លើយតបជាមួយគ្នា។ ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិគួរតែបណ្តាក់មូលធន និងដាក់បញ្ចូលកម្លាំងទៅក្នុងវិស័យដែលសាមីប្រទេសនិងប្រជាជនត្រូវការនិងរំពឹងទុក។

ប្រទេសចិនគាំទ្រអង្គការសហប្រជាជាតិលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្វិ្រក