ហេតុអ្វីប្រទេសជាង១០០សុទ្ធតែគាំទ្រគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល?

2022-10-13 17:02:26
ប្រភព:CRI

  យុគសម័យនីមួយៗសុទ្ធតែមានមេរៀនសំខាន់របស់ខ្លួន។ប្រឈមមុខការលំបាកនិងបញ្ហាជាច្រើន រួមមានការងើបឡើងវិញនៃសេដ្ឋកិច្ចមានការលំបាក ដំណើរការអភិវឌ្ឍន៍សកលជួបភាពរាំងស្ទះ តើត្រូវធ្វើយ៉ាងម៉េច?

   “ការអភិវឌ្ឍជាកិច្ចការចម្បង ហើយសមស្របប្រទេសនានា”។លោកXi Jinpingអ្នកដឹកនាំកំពូលរបស់ប្រទេសចិនបានគូសបញ្ជាក់ថា “ឱ្យតែប្រជាជននៃប្រទេសនានាមានជីវភាពរស់នៅដ៏ល្អប្រសើរ  វិបុលភាពទើបអាចរក្សាបានយូរអង្វែង សន្តិសុខទើបអាចមានការធានា សិទ្ធិមនុស្សទើបអាចមានមូលដ្ឋាន។”

     ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកXi Jinpingអ្នកដឹកនាំកំពូលរបស់ប្រទេសចិនបានលើឡើងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល(ហៅកាត់ថា GDI)នៅក្នុងការជជែកវែកជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដើម្បីជំរុញបញ្ហាការអភិវឌ្ឍវិលត្រឡប់ទៅរបៀបវារៈស្នូលអន្តរជាតិ។លោកបានលើកឡើងថា ប្រកាន់ខ្ជាប់ “ចាត់ទុកដួងចិត្តរបស់ប្រជាជនជាដួងចិត្ត ចាត់ទុកផលប្រយោជន៍សកលជាផលប្រយោជន៍” នេះជាបទពិសោធន៍មូលដ្ឋានដែលប្រទេសចិនបានសមិទ្ធផលដ៏អស្ចារ្យ ក៏ផ្តល់មេរៀនសំខាន់សម្រាប់ប្រទេសនានាស្វែងរកអត្ថន័យពិតនៃការអភិវឌ្ឍ។

 

    ការអភិវឌ្ឍជាកូនសោមាសក្នុងការដោះស្រាយបញ្ហាលំបាកនានា និងជាការស្វែងរកជានិច្ចរបស់មនុស្សជាតិ។ផលប៉ះពាល់របស់ការរីករាលដាលនៃជំងឺកូវីដ១៩ធ្វើឱ្យអតុល្យភាពនៃការអភិវឌ្ឍសកលកាន់តែលេចធ្លោ តាមវិធីពន្យារពេលបំណុល និងការផ្តល់ជំនួយឧបត្ថម្ភជាដើម គំនិតផ្តួចផ្តើមការអភិវឌ្ឍសកលគាំទ្រប្រទេសដែលមានការលំបាកខ្លាំងគួរសម ទន្ទឹមនឹងនេះសង្កត់ធ្ងន់ថា ចាត់ទុកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ជាផលិតផលសាធារណៈសកល ដើម្បីធានាឱ្យភាពអាចទទួលបាននិងលទ្ធភាពអាចទិញបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

  គំនិតផ្តួចផ្តើមសកលខិតខំប្រឹងប្រែងសហការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ប្រកបដោយផលប្រយោជន៍ជាទូទៅ តុល្យភាព សម្របសម្រួលបរិយាប័ន្ន សហប្រតិបត្តិការនិងឈ្នះ-ឈ្នះនិងមានវិបុលភាព  នេះសមស្របទៅនឹងតម្រូវការដែលប្រទេសនានាពន្លឿនការស្តារឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានរចនាផែនទីបង្ហាញផ្លូវថ្មីក្នុងការបង្រួញគម្លាតរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍។បន្ទាប់ការលើកឡើងនៃគំនិតផ្តួចផ្តើម ទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ប្រទេសនានា។

  លោកPierre Moussaអគ្គលេខាធិការនៃបក្សពលកម្មកុងហ្គោដែលជាបក្សកាន់អំណាចបានលើកឡើងថា គំនិតផ្តួចផ្តើមការអភិវឌ្ឍសកលមានផលប្រយោជន៍ដល់ប្រទេសនានាសហការប្រឈមមុខបញ្ហា រួមមានសន្តិសុខស្បៀងនិងបម្រែបម្រួលអាកាសធាតុជាដើម ហើយរំពឹងថា គំនិតផ្តួចផ្តើមនេះអាចជំរុញការអភិវឌ្ឍនៃប្រទេសនានា ព្រមនិងជំរុញឱ្យដួងចិត្តរបស់ប្រជាជននៃប្រទេសនានាតភ្ជាប់គ្នា។

  លោកDon Pramudwinaiឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទសថៃបានលើកឡើងថា ថៃគាំទ្រយ៉ាងពេញលេញគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលដែលប្រទេសចិនបានលើកឡើង ហើយឈរនៅជាមួយប្រទេសចិនយ៉ាងមុតមាំ តាមរយៈយន្តការកិច្ចសហប្រតិបត្តិការពហុភាគី គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជំរុញប្រទេសកំពុងអភិវឌ្ឍន៍ធ្វើការផ្លាស់ប្ដូរនិងកិច្ចសហប្រតិបត្តិការ។

   លោកArmida Alisjahbanaអគ្គលេខាធិការរងនិងលេខាធិការប្រតិបត្តិកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិបានលើកឡើងថា គំនិតផ្តួចផ្តើមការអភិវឌ្ឍសកលដែលប្រទេសចិនបានលើកឡើងមានលក្ខណៈសម្របសម្រួលនិងលក្ខណៈជាប់លាប់យ៉ាងពេញលេញជាមួយគំនិតផ្តួចផ្តើមពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ គំនិតផ្តួចផ្តើមទាំងនេះនឹងបន្ថែមកម្លាំងរស់វើកដល់ពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងរួមគ្នាជំរុញការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់។

    តាមការណែនាំរបស់ក្រសួងការបរទេសចិនបានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២១ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលមក រួមមានប្រទេសជាង១០០និងអង្គការអន្តរជាតិជាច្រើន រួមមានអង្គការសហប្រជាជាតិជាដើមបានគាំទ្រគំនិតផ្តួចផ្តើមនេះ ហើយមានប្រទេសជាង៦០បានចូលរួមក្រុមមិត្តភាពនៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល៕  

  

ហេតុអ្វីប្រទេសជាង១០០សុទ្ធតែគាំទ្រគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល?