ដំណើរឆ្ពោះទៅមុខ│"ថ្នាក់សិក្សាTiangong"លើកទី ៣ បើកបង្រៀនហើយ
នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ "ថ្នាក់សិក្សាTiangong"លើកទី ៣ បានបើកបង្រៀននៅស្ថានីយអវកាសចិន។ លោក ឆាន តុង លោកស្រី លៀវ យ៉ាង និងលោក ឆា ស៊ីជឺ អវកាសយានិកនៃយានអវកាស Shenzhou-១៤ បានបង្រៀនចំណេះវិជ្ជាស្តីពីអវកាស ។
នៅខែ កក្កដា ឆ្នាំ ២០២២ ប្រទេសចិនបានបាញ់បង្ហោះបន្ទប់ពិសោធន៍ WenTian ដោយជោគជ័យ ហើយបន្ទប់ពិសោធន៍WenTian បានតភ្ជាប់គ្នាដោយជោគជ័យជាមួយបន្ទប់ស្នូលTianHe ។ បន្ទាប់មក ក្រុមអវកាសយានិកនៃយានអវកាស ShenZhou-14 បានចូលទៅក្នុងបន្ទប់ស្នូល Tianhe នៃស្ថានីយអវកាសចិន ។
"ថ្នាក់សិក្សាTiangong"លើកនេះជាលើកដំបូងដែលអវកាសយានិកបង្រៀនក្នុងបន្ទប់ពិសោធន៍ WenTian ។ “គ្រូបង្រៀនអវកាស”បីនាក់បានណែនាំ និងបង្ហាញទិដ្ឋភាពការងារ និងការរស់នៅក្នុងបន្ទប់ពិសោធន៍ WenTian ហើយបានបង្ហាញពីការពិសោធន៍ដែលបាល់ទឹកប្រែក្លាយជា”ខ្ជិល”ក្នុងបរិស្ថានទំនាញតិច ការផឹកទឹកក្នុងអវកាស ប៊ូឡុងបង្វិលជាដើម ។
ក្នុងដំណើរការបង្រៀន លោក ឆាន តុងពាក់វ៉ែនតាMRទី ១ របស់អវកាស និងបេះរុក្ខជាតិ Arabidopsis thaliana ក្នុងប្រអប់ស្រោមដៃ ។ លោក ឆាន តុង បានបញ្ជាក់ថា”ខ្ញុំធ្លាប់ដាំសាឡាត់ក្នុងបន្ទប់ពិសោធន៍Tiangongលេខ ២ ថ្មីៗនេះ ខ្ញុំបានបរិភោគសាឡាត់ដែលដាំដោយលោក ឆា ស៊ីជឺ។”
ក្នុងប្រអប់ស្រោមដៃ រាល់រន្ធដាំមានរុក្ខជាតិ Arabidopsis thaliana រយៈពេលចេញផ្កាខុសពីគ្នា ដែលគ្រប់គ្រងដោយហ្សែន លោក ឆាន តុង កាត់រុក្ខជាតិនោះ និងទុកក្នុងបំពង់ត្រជាក់ ។ គាត់បានណែនាំថា បន្ទាប់ពីបេះគំរូ គេនឹងទុកក្នុងកន្លែងដែលមានសីតុណ្ហភាពទាបដក ៨០ អង្សារសេ ។ ពេលអវកាសយានិកត្រឡប់មកផែនដីវិញ នឹងប្រគល់ជូនគំរូនោះដល់អ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវ ។
ប្រភព៖វេបសាយប្រជាពលរដ្ឋ
អ្នកបកប្រែ៖刘蓉