ដំណើរឆ្ពោះទៅមុខ│លោក សុធា វុឌ្ឍិមាន និសិ្សតខ្មែរបន្តការសិក្សានៅប្រទេសចិន ៖ ទុកទេសភាពដ៏ស្រស់ស្អាតរបស់ខេត្តយូណានក្នុងគំនូរ
បន្ទាប់ពីថ្ងៃខួបកំណើតអាយុ ១៧ ឆ្នាំរបស់ខ្ញុំ នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ ខ្ញុំបានចេញពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាមកបន្តការសិក្សានៅសាកលវិទ្យាល័យតាលីនៃប្រទេសចិនជំនាញការរចនារូបភាព ។
មណ្ឌលស្វយ័តជនជាតិបៃ តាលី ជាកន្លែងល្អដែលគេចង់កម្សាន្ត ។ នៅទីនេះ ភ្នំ ទឹក អគារ និងមនុស្សមើលទៅដូចជាគំនូរដែលមានភាពចុះសម្រុង និងល្អត្រកាល ។ នៅថ្ងៃឈប់សម្រាក ខ្ញុំចូលចិត្តបបួលមិត្តភក្តិជិះកង់ជុំវិញបឹងអឹហៃ ឡើងភ្នំ ទស្សនាកម្សាន្តទីក្រុងបុរាណតាលី និងផឹក”តែបីរសជាតិ” ទីក្រុងនេះមានវេទមន្តដែលធ្វើឱ្យមនុស្សមានភាពរីករាយ ។ នៅវិស្សមកាលធំ និងតូច ខ្ញុំចូលចិត្តទៅផ្ទះជនជាតិបៃ ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធអគារបុរាណ ផ្ទះជនជាតិបៃអាចធ្វើឲ្យខ្ញុំគូរវាជាច្រើនថ្ងៃ។ ពេលខ្ញុំចាកចេញ ម្ចាស់ផ្ទះតែងតែជូននំទឹកដោះគោ ផ្លែទម្លាប់ និងនំសុងហ័រជាដើមឱ្យខ្ញុំ ដែលដូចជាសមាជិកគ្រួសារខ្ញុំជូនមកខ្ញុំពេលខ្ញុំចេញផ្លូវឆ្ងាយ ធ្វើឱ្យខ្ញុំមានអារម្មណ៍កក់ក្តៅ ។
ក្រៅពីមណ្ឌលស្វយ័តជនជាតិបៃ តាលី ខ្ញុំក៏បានទៅកន្លែងជាច្រើនរបស់ខេត្តយូណានដែរ ដូចជា អាហារនៅមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសាំងប៉ាណា និងអាហារខ្មែរមានរសជាតិស្រដៀងគ្នា ។ សារមន្ទីរមណ្ឌលស្វយ័តជនជាតិយី ឆូសំធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលជាច្រើន ។ រសជាតិតែនិងកាហ្វេភូអឹធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាន ។ ទេសភាពបឹងហ្វូសៀនរបស់ទីក្រុងយូស៊ីធ្វើឱ្យខ្ញុំចង់ទៅម្តងទៀត ។
អ្វីឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងនោះគឺ លំនៅដ្ឋាននៃសមាជិកបក្សកុម្មុយនិស្តចិនលើកដំបូងនៅក្នុងភូមិឆានីភី ទីក្រុងមឹងជី ។ នៅខែសីហា ឆ្នាំ ២០២២ ខ្ញុំបានចូលរួមសកម្មភាពយុវជនចិន-អាស៊ាន និងទស្សនកិច្ចលំនៅដ្ឋាននៃសមាជិកបក្សកុម្មុយនិស្តចិនជាលើកដំបូងជាមួយនិសិ្សតបរទេសអ្នកដទៃទៀត ។ លំនៅដ្ឋាននេះជាផ្ទះស្មៅចាស់ ហើយក្នុងលំនៅដ្ឋាននេះមានតុ កៅអីខ្លះ មានចង្កៀនប្រេងចាស់មួយ ក្តារខៀនពាក់កណ្តាល ដែលធ្វើឱ្យខ្ញុំមានចាប់អារម្មណ៍ខ្លាំងណាស់ ។ ប៉ុន្តែ ក្នុងបរិស្ថានដ៏លំបាកនេះ បក្សកុម្មុយនិស្តចិនដឹកនាំប្រជាជនទទួលភាពរុងរឿង និងការអភិវឌ្ឍយ៉ាងល្អប្រសើរនាពេលបច្ចុប្បន្ន ដែលគួរឱ្យខ្ញុំភ្ញាក់ផ្អើល ។
ប្រភព៖យូណានដេលី
ដោយ សៀន យាន
អ្នកបកប្រែ៖刘蓉