ដំណើរឆ្ពោះទៅមុខ│រឿងអំពីគ្រាប់ពូជដ៏ល្អមួយ
លោកស្រី ចូវ លានលីន ដែលមានអាយុ ៦១ ឆ្នាំ ជាអ្នកភូមិម៉ាថាងហ្វាង ខេត្តលូវនីង ។ ឆ្នាំនេះ លោកស្រី បានទទួលផលស្រូវជាច្រើន គឺ មួយមូ(ស្មើនឹង០.៦៦ ហិកតា)ផលិតស្រូវ ៧៨៨.៨ គីឡូក្រាម ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ មិនធ្លាប់មានទិន្នផលខ្ពស់ដូច្នេះឡើយ ។
ភូមិម៉ាថាងហ្វាងស្ថិតនៅទីក្រុងស៊ីនមីន ជាទីក្រុងផលិតគ្រាប់ធញ្ញជាតិធំ ក្នុងរដូវរំហើយ កសិករចូលចិត្តប្រៀបធៀបទិន្នផលស្រូវគ្នា ។ លោក ឡាវចូវ បានជួលស្រែទំហំ ១០០ មូ ធម្មតា មួយមូ(ស្មើនឹង០.៦៦ ហិកតា)ផលិតស្រូវ ៦៥០ គីឡូក្រាម ធៀបនឹងភូមិជិតខាងទិន្នផលតិចណាស់ ។ ឆ្នាំនេះ មានអ្នកជំនាញផ្តល់ការណែនាំដល់វាលស្រែរបស់គាត់ ដែលធ្វើឱ្យវាលស្រែរបស់គាត់មានទិន្នផលខ្ពស់។
លោកស្រី ជីង វ៉ាន ជីង អ្នកជំនាញស្រាវជ្រាវវិទ្យាស្ថានស្រាវជ្រាវស្រូវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មខេត្តលៀវនីង ។ នៅនិទាយរដូវ លោកស្រីត្រូវបានអញ្ជើញទៅភូមិម៉ាថាងហ្វាង គាត់និងក្រុមការងារនឹងដើរចូលក្នុងផ្ទះកញ្ចក់បណ្តុះពូជ ដើម្បីបង្រៀនបច្ចេកទេសគ្រប់គ្រងបណ្តុះពូជស្រូវ ។
លោកស្រី ជីង វ៉ានជីង បានរកឃើញ ពូជស្រូវរបស់កសិករស្មុគស្មាញ ដែលពិបាកផ្តល់ទិន្នផលខ្ពស់ ហើយធន់នឹងជំងឺ ។ បន្ទាប់ពីសិក្សានៅវាលស្រែ លោកស្រី ជីង វ៉ានជីង សម្រេចចិត្តជ្រើសរសើពូជស្រូវលេខ ៤១៩ លូវគឹង ដែលសាកសមនឹងវាលស្រែភូមិម៉ាថាងហ្វាង ។
លោក ឡាវ ចូវ បានបញ្ជាក់ថា “ពីដំណាក់កាលបណ្តុះពូជដល់ដំណាក់កាលចេញច្រូតស្រូវសាលី ពេលជួបនឹងបញ្ហា ខ្ញុំនឹងទាក់ទងទៅលោកស្រី ជីង វ៉ាន ដើម្បីសិក្សាអំពីការគ្រប់គ្រងទឹក ដាក់ជី និងការពារសត្វល្អិត។ ទោះបីជាខ្ញុំជាកសិករយូរឆ្នាំមែន ប៉ុន្តែ ខ្ញុំចេះតែដាំ មិនចេះគ្រប់គ្រងទេ ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ខ្ញុំបានរៀនចំណេះដឹងជាច្រើន ។“
នាថ្ងៃទី ១៣ ខែតុលា ក្រុមអ្នកជំនាញបានពិនិត្យ និងទទួលវាលស្រែដែលដាំពូជស្រូវលេខ ៤១៩ ។
ប្រភព៖xinhua
ដោយ វូ ជាំងមីន
អ្នកបកប្រែ៖刘蓉