១០ឆ្នាំនៃយុគសម័យថ្មី៖ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សកុម្មុយនីស្តចិនទទួលបានជោគជ័យយ៉ាងធំ ព្រមទាំងត្រូវបានពង្រឹងដោយគ្រប់ជ្រុងជ្រោយ

2022-10-18 18:02:03
ប្រភព:CRI

  ពេលធ្វើបទបង្ហាញពីសភាពការណ៍ពាក់ព័ន្ធចំពោះខាងក្រៅក្នុងសន្និសីទសារព័ត៌មានដែលបើកធ្វើដោយមជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០កាលពីថ្ងៃទី១៧ខែតុលា លោកXiaoPeiលេខាធិការរងនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអនុប្រធានគណៈកម្មាធិការជាតិអធិការកិច្ចនៃប្រទេសចិនបានគូសបញ្ជាក់ថា ការប្រឆាំងអំពើពុករលួយជាការធ្វើបដិវត្តន៍ចំពោះខ្លួនឯងយ៉ាងជ្រះស្រឡះបំផុត ត្រូវយកជ័យជម្នះលើយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងមុតមាំ។

  តាមការធ្វើបទបង្ហាញរបស់លោកXiaoPeiបានឱ្យដឹងថា តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ស្ថាប័នត្រួតពិនិត្យវិន័យនិងអធិការកិច្ចទូទាំងប្រទេសបានកសាងសំណុំរឿងសរុបជាង៤៦៤ម៉ឺន៨ពាន់សំណុំរឿង ក្នុងនោះ បានត្រួតពិនិត្យចំពោះកម្មាភិបាលដែលគ្រប់គ្រងដោយមជ្ឈិមចិនចំនួន៥៥៣នាក់ បានផ្តន្ទាទោសចំពោះកម្មាភិបាលថ្នាក់អគ្គនាយកនៃអគ្គនាយកដ្ឋានជាង២ម៉ឺន៥ពាន់នាក់និងកម្មាភិបាលថ្នាក់ប្រធាននាយកដ្ឋានជាង១៨ម៉ឺន២ពាន់នាក់។

      លោកXiaoPeiបានថ្លែងថា ក្នុងរយៈពេល១០ឆ្នាំនៃយុគសម័យថ្មី បក្សកុម្មុយនីស្តចិនប្រកាន់ខ្ជាប់ការតម្កល់ប្រជាជនជាចម្បង បានកែតម្រូវនិងគ្រប់គ្រងយ៉ាងមុតមាំនូវបញ្ហាគ្រប់ប្រភេទដែលព្រងើយកន្តើយពីផលប្រយោជន៍របស់មហាជន ហើយអត្រាពេញចិត្តរបស់មហាជនចំពោះការងារបក្សនិងរដ្ឋត្រូវបានលើកកម្ពស់យ៉ាងច្បាស់លាស់៕

១០ឆ្នាំនៃយុគសម័យថ្មី៖ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សកុម្មុយនីស្តចិនទទួលបានជោគជ័យយ៉ាងធំ ព្រមទាំងត្រូវបានពង្រឹងដោយគ្រប់ជ្រុងជ្រោយ