ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកើតមានសំណុំរឿងមនុស្សឃាតទាបបំផុតនិងសំណុំរឿងបាញ់ប្រហារនិងបំផ្ទុះតិចបំផុត
កាលពីថ្ងៃទី១៩ខែតុលា លោក Xu Ganlu សមាជិកគណៈកម្មការបក្សនិងជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈរបស់ចិនបានថ្លែងថា ប្រទេសចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកើតមានសំណុំរឿងមនុស្សឃាតទាបបំផុត អត្រាកើតមានបទល្មើសព្រហ្មទណ្ឌទាបបំផុតនិងសំណុំរឿងបាញ់ប្រហារនិងការបំផ្ទុះតិចបំផុត ដែលសមាមាត្រនៃការកើតមានសំណុំរឿងមនុស្សឃាតគឺ០,៥ករណីក្នុងរាល់មនុស្ស១សែននាក់ ។
លោក Xu Ganlu បានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានលើកទីបីនៃមជ្ឈមណ្ឌលព័ត៌មាននៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ថា ក្នុងរយៈពេល១០ឆ្នាំកន្លងមក សន្ទស្សន៍នៃសំណុំរឿងព្រហ្មទណ្ឌនិងឧប្បត្តិហេតុខាងសន្តិសុខជាដើមរបស់ចិនបានធ្លាក់ចុះយ៉ាងច្រើន ។ សុវត្ថិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋបានត្រូវលើកកម្ពស់យ៉ាងលេចធ្លោ ។ តាមការស្ទង់មតិនៃរដ្ឋបាលជាតិស្ថិតិចិននៅឆ្នាំ២០២១ឱ្យដឹងថា សុវត្ថិភាពផ្លូវចិត្តរបស់ប្រជាជនបានឡើងដល់៩៨,៦ភាគរយ ដែលកើនឡើង១១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១២ ។ ប្រទេសចិននាពេលបច្ចុប្បន្នបានក្លាយជាប្រទេសមួយដែលមានសុវត្ថិភាពបំផុតដែលត្រូវគេទទួលស្គាល់ជាទូទៅនៅលើពិភពលោក ៕