ដំណើរឆ្ពោះទៅមុខ│ការកសាងផ្លូវនៅប្រទេសកម្ពុជា បានធ្វើឱ្យភូមិមានជីវិតរស់រវើក

2022-10-19 18:45:26
ប្រភព:中国新闻网

  នាពេលយប់ នៅឃុំជីឡឹ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា មានរថយន្តដឹកកម្មការនីមួយគ្រឿង​ឆ្លងកាត់​ផ្លូវឃុំ។

  លោក ចូវ វីឆៅ ប្រធានវិស្វករក្រុមហ៊ុនស្ថាបត្យកម្មសៀវហៃប្រចាំកម្ពុជា បានរៀបរាប់ថា “មុនយើងសាងសង់ផ្លូវថ្មី ពេលជិះកង់តាមផ្លូវមានធូលីជាច្រើន ហើយមានរណ្តៅតូចធំជាច្រើនលើផ្លូវ ជាពិសេស នៅរដូវវស្សា មិនអាចឃើញ​ជម្រៅរណ្តៅទេ ។”

  ប៉ុន្តែ កូនក្មេងទៅសាលា ស្រ្តីមានផ្ទៃពោះសម្រាលកូន និងការជញ្ជូនមនុស្សចាស់មានជំងឺទៅមន្ទីរពេទ្យជាបន្ទាន់​ សុទ្ធតែ​ត្រូវឆ្លងកាត់តាមផ្លូវឃុំនេះ។ លោក ជី លូ មេឃុំជីឡឹ បានបញ្ជាក់ថា”ពីមុន រថយន្តសង្រ្គោះជិះនៅលើផ្លូវ ពេលខ្លះស្ទះផ្លូវ ពេលខ្លះរលាក់ ខាតពេលវេលាណាស់ ។ ដូច្នេះ អ្នកភូមិមានតម្រូវការការកែលម្អស្ថានភាពផ្លូវ ។”

  នៅចុងខែវិច្ឆិកា ឆ្នាំ ២០១៩ គម្រោងជំនួយប្រទេសចិនក្នុងប្រទេសកម្ពុជាសម្រាប់កសាងផ្លូវដំណាក់កាលទី ២ ចាប់​ផ្តើម​ដំណើរការ អ្នកភូមិសប្បាយរីករាយខ្លាំងណាស់ ។ មុនក្រុមគម្រោងមកដល់ឃុំជីឡឹ ដើម្បីរៀបចំកិច្ចប្រជុំ​ការប្រមូលដី ឃុំបានរៀបចំកិច្ចប្រជុំហើយ អ្នកភូមិភាគច្រើនមានឆន្ទៈលះបង់ដី ដើម្បីគាំទ្រភាគីចិនជួយ​ពួកគាត់កសាងផ្លូវ ។

  លោក តារា ជានាយកគ្រប់គ្រងគម្រោងភាគីកម្ពុជា នៃគម្រោងជំនួយកសាងផ្លូវទាំង​ ៦ នៅខេត្តកំពង់ឆ្នាំង លោកបាន​ធ្លាប់ចូលរួមការងារកសាងផ្លូវជំនួយអន្តរជាតិជាច្រើន ។ លោកបានរៀបរាប់ថា “ផ្លូវដែលផ្តល់ជំនួយដោយ​ប្រទេសចិន​មា​នភាពតឹងរឹងក្នុងការប្រើប្រាស់វត្ថុធាតុដើម ។ មុនពេលកសាងផ្លូវ ភាគីចិននឹងគាស់ហើយយកដីចាស់ចេញ រួច​បំពេញ​ថ្មីតាមស្តង់ដារ ។ ក្រុមភាគីចិនសុខចិត្តយកដីខ្សាច់ដែលអាចជ្រាបទឹកល្អពីចម្ងាយ ៣០ គីឡូម៉ែត្រមកប្រើប្រាស់ ។”

  អ្នកភូមិដែលស្នាក់នៅតាមផ្លូវ បានបើកហាងលក់ទំនិញក្នុងពេលដែលភាគីចិនកសាងផ្លូវ ។ ពេលផ្លូវប្រើប្រាស់បាន លោស្រី ជីនវីន បានបើកហាងលក់ទំនិញនៅតាមផ្លូវ ។

  អ្នកលក់ដទៃក៏បានឃើញពីឱកាសដែរ ចាប់ផ្តើមលក់គុយទាវ ឆាបាយ នំបុ័ងសាច់ ទឹកអំពៅ និងនំជាដើម ។

  លោក ស៊ី គូស៊ីង នាយករងអចិន្រ្តៃយ៍ក្រុមហ៊ុនស្ថាបត្យកម្មសៀវហៃប្រចាំកម្ពុជាបានរៀបរាប់ថា “បន្ទាប់ពីផ្លូវត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឃុំពាងមិនបារម្ភពីការដឹកជញ្ជូនទេ  កសិផលស្រស់ៗអាចត្រូវដឹកជញ្ជូនឱ្យអតិថិជនយ៉ាងឆាប់រហ័ស  មានរោងចក្រកាត់ដេរជាច្រើនក៏ចង់វិនិយោគទុននៅទីនេះដែរ ។ ក្រោយពីភាគីចិនបានកសាងផ្លូវធំហើយ រដ្ឋបាលឃុំបានកសាងផ្លូវសងខាងដោយខ្លួនឯង។ មានផ្លូវកាន់តែច្រើនតភ្ជាប់ជាមួយឃុំ ដែលធ្វើឱ្យឃុំពោរពេញដោយជីវិតរស់រវើក។”

  ប្រភព៖China News

  អ្នកបកប្រែ៖刘蓉

ដំណើរឆ្ពោះទៅមុខ│ការកសាងផ្លូវនៅប្រទេសកម្ពុជា បានធ្វើឱ្យភូមិមានជីវិតរស់រវើក