ចុងភៅបារាំងបញ្ចូលលក្ខណៈ”ហ្វឹងធូ”(ទំនៀមទម្លាប់)ខេត្តយូណាន

2022-10-19 18:46:06
ប្រភព:云南日报

  ក្នុងភាសាបារាំង ​និងវប្បធម៌ម្ហូបអាហារបារាំង មានគោលគំនិតមួយគឺ”ហ្វឹងធូ”(ទំនៀមទម្លាប់) ដែលមានន័យថា អាកាសធាតុ និងដីក្នុងតំបន់មួយនឹងធ្វើឱ្យគ្រឿងផ្សំអាហារដែលមានលក្ខណៈពិសេស ។ ចុងភៅកែច្នៃម្ហូប និងការ​យល់ដឹ​ង​ពីគ្រឿងផ្សំអាហារ បកប្រែ”ហ្វឹងធូ”ទៅជាម្ហូបអាហារដ៏ឆ្ងាញ់ពិសាជូនភ្ញៀវ ។

  លោក Vincent មកពីខេត្ត Lorraine ប្រទេសបារាំង គាត់មានភោជនីយដ្ឋានមួយនៅទីក្រុងគុនមីញ ដែលមានឈ្មោះថា”à Table!” ។ លោកបានរស់នៅទីក្រុងគុនមីញរយៈពេល ៦ ឆ្នាំហើយ គាត់មានចំណាប់អារម្មណ៍ជ្រាលជ្រៅចំពោះ”ហ្វឹងធូ” ។

  លោក Vincent យល់ឃើញថា រដូវផ្ការីកជារដូវស្វែងរក”ហ្វឹងធូ”របស់ខេត្តយូណានល្អជាងគេ ។ លោកបានរៀបរាប់ថា “ប្រពន្ធខ្ញុំជាអ្នកទីក្រុងគុនមីញ រាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ការធ្វើអាហារពេល ល្ងាចថ្ងៃចូលឆ្នាំថ្មីអាចបង្ហាញពីជំនាញ​ធ្វើម្ហូបរបស់ខ្ញុំ ។ ម្ហូបសំស៊ូយូ (ត្រីកំប្រុក) និងយូសាំងរោស៊ី (សាច់ជ្រូកមានរសជាតិត្រី)​ជាម្ហូបខ្ញុំធ្វើល្អ​ជាងគេ ហើយរាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សមាជិកគ្រួសារខ្ញុំតែងឲ្យខ្ញុំធ្វើវា ។” នៅបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិនឆ្នាំនេះ លោក Vincent បានសរសេរពាក្យទំនឹមជាភាសាបារាំង មានន័យថា “មានសុខភាពល្អ និងមានសំណាង​ល្អ”។

  លោក Vincent បានរៀបរាប់ថា “ខ្ញុំចូលចិត្តធម្មជាតិ ទឹក ផ្កា និងស្មៅរបស់ខេត្តយូណានខ្ញុំ តែងតែមើលមិនជិនណាយ។ នៅថ្ងៃឈប់សម្រាក​ ខ្ញុំ សមាជិកគ្រួសារ និងមិត្តភក្តិ នឹងដើរកម្សាន្តនៅក្បែរទីក្រុងគុនមីញ ហើយទៅបោះជំរុំ​នៅទីក្រុងលីជាំង និងភ្នំហាបា ដើម្បីបង្ហាញសមត្ថភាពខ្លួន។ ពិតណាស់ ខ្ញុំនឹងនាំកូនស្រីខ្ញុំទៅជាមួយគ្នា ធម្មជាតិជាមេរៀនអេកូឡូស៊ីល្អបំផុត ។”

  ដូចជាអ្នកទីក្រុងគុនមីញ លោក Vincent ចូលចិត្តផ្សារផ្កា និងផ្សារបន្លែខ្លាំងណាស់ ។ ដោយសាររស់នៅទី​ក្រុង​គុនមីញ​រយៈពេលយូរ លោកចេះនិយាយគ្រាមភាសាតថ្លៃជាមួយអ្នកលក់បន្លែ ។ ចំពោះចុងភៅ រដូវវស្សារបស់ខេត្ត​យូណានមិនអាចខកខានទេ ពីព្រោះ រដូវវស្សាជារដូវផ្សិតព្រៃ និងជារដូវដែលលោក Vincent ចាប់អារម្មណ៍ពី”ហ្វឹងធូ” ។ លោក Vincent បានរៀបរាប់ទៀតថា “ពេលខ្ញុំនៅតូច ខ្ញុំចូលចិត្តទៅរកផ្សិតក្នុងព្រៃនៅស្រុកកំណើតខ្ញុំ ដោយសារខ្ញុំស្គាល់ផ្សិតPorcini និងផ្សិតTermitomyces albuminosus  របស់ខេត្តយូណាន ។ ខ្ញុំសាកល្បង​ប្រើប្រាស់​​វិធីធ្វើម្ហូបរបស់បារាំង និងគ្រឿងផ្សំរបស់ខេត្តយូណាន ច្នៃប្រឌិតម្ហូបអាហារខ្លះ ។ ពេលឃើញ​ភ្ញៀវចូលចិត្តបរិភោគ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ។”

  ប្រភព៖កាសែតយូណានដេលី

  ដោយ វ៉ាង ហ្វាន

  អ្នកបកប្រែ៖刘蓉

ចុងភៅបារាំងបញ្ចូលលក្ខណៈ”ហ្វឹងធូ”(ទំនៀមទម្លាប់)ខេត្តយូណាន