ដំណើរឆ្ពោះទៅមុខ| ចិនបានប្រមូលផលស្បៀងរដូវរំហើយលើផ្ទៃដី ៧០ លានហិចតា

2022-10-20 17:53:41
ប្រភព:人民日报

  គិតត្រឹមដល់បច្ចុប្បន្ន ប្រទេសចិនបានប្រមូលផលចិនបានប្រមូលផលស្បៀងរដូវរំហើយលើផ្ទៃដី ៧០ លានហិចតា ដែលសម្រេចបាន ៨០.១% ។ អ្នកទទួលខុសត្រូវក្រសួងកសិកម្ម និងកិច្ចការជនបទបានបញ្ជាក់ថា “ឆ្នាំនេះ ទិន្នផលក្នុងមួយឯកតានៃពោត និងសណ្តែកនៅភាគខាងជើងបានកើនឡើង ទិន្នផលការកើនឡើងផលិតកម្មជាក់ស្តែង ។

  លោក វ៉ាង ស៊ីនជី បានដាំពោត និងសណ្តែកលើដី ២៧ ហិចតា។ លោកគណនាថា “បន្ទាប់ពីពិនិត្យទិន្នផលជាក់ស្តែង ទិន្នផលពោតក្នុងមួយហិចតាគឺ ៨៣៥៥ គីឡូក្រាម ទិន្នផលសណ្តែកក្នុងមួយហិចតាគឺ ១៦៨០ គីឡូក្រាម ដែលជាការប្រមូលផលពីរដងក្នុងមួយរដូវ ។ ទោះបីជាគំរូការដាំបែបចម្រុះ ធៀបនឹងការដាំបែបធម្មជាតិត្រូវវិនិយោគបន្ថែមជាង ២០០ យ័ន ប៉ុន្តែ ការដាំបែបចម្រុះនេះអាចប្រមូលផលសណ្តែកច្រើនជាងមួយរដូវ ដែលអាចរកប្រាក់ជាង ៧៥០០ យ័នក្នុងមួយហិចតា ។”

  នៅក្នុងគំរូឧទ្យានកសិកម្មប្រកបដោយប្រសិទ្ធភាពរបស់ឃុំឆុចាចូវ ស្រុកអានយ៉ាង ទីក្រុងអានយ៉ាង ខេត្តហឹណាន មានរថយន្តដាក់ជីដោយស្វ័យប្រវត្តិដែលទាក់ទាញកសិករជាច្រើន ។ លោក ឆាន​ ហៃលីន ជាកសិករមួយរូប គាត់បានបញ្ជាក់ដោយសប្បាយរីករាយថា “រថយន្តដាក់ជីដោយស្វ័យប្រវត្តិដែលយើងទិញនៅឆ្នាំនេះ វាដាក់ជីទំហំ ១.៣ ហិចតាក្នុងមួយម៉ោង ។ វាដាក់ជីស្មើល្អ ល្អជាងមនុស្សឆ្ងាយណាស់ ។”

  ប្រភព៖ប្រជាពលរដ្ឋដេលី

  អ្នកបកប្រែ៖刘蓉

ដំណើរឆ្ពោះទៅមុខ| ចិនបានប្រមូលផលស្បៀងរដូវរំហើយលើផ្ទៃដី ៧០ លានហិចតា