យុវជនចិនលើសពី ៩០% ជឿជាក់ថា នាពេលអនាគត ជីវិតរស់នៅរបស់ខ្លួននឹងល្អជាងបច្ចុប្បន្ន
ថ្មីៗនេះ កាសែតយុវជនចិនបានផ្សព្វផ្សាយកម្រងសំណួរមួយ ដែលបានបង្ហាញថា យុវជនចិនលើសពី៩០.៦%ជឿជាក់ថា នាពេលអនាគត ជីវិតរស់នៅរបស់ខ្លួននឹងល្អជាងបច្ចុប្បន្ន ។
លោក យ៉ាង ចាហ្វឹ ដែលមានអាយុ ២២ ឆ្នាំ យល់ឃើញថា “ឧបករណ៍អេឡិចត្រូនិកជាច្រើន ដែលផលិតដោយប្រទេសចិនបានកាន់កាប់ចំណែកធំលើទីផ្សារពិភពលោក ។ បច្ចេកទេសទំនើបជាច្រើនរបស់ប្រទេសចិនយើងធ្លាប់ដើរក្រោយប្រទេសផ្សេងៗ ប៉ុន្តែ សព្វថ្ងៃ បច្ចេកទេសប្រទេសចិនដើរតួនាទីនាំមុខ ឬលើសពីប្រទេសផ្សេងទៀត ។”
ក្រោយពីការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លោកស្រី លូវ លី ដែលកើតក្រោយឆ្នាំ ១៩៩៥ បានជ្រើសរើសត្រឡប់ទៅស្រុកកំណើតវិញ។ សព្វថ្ងៃ គាត់ធ្វើការនៅភូមិផឹងឡា ទីក្រុងគុយយ៉ាង ខេត្តគុយចូវ ។ បន្ទាប់ពីមកធ្វើការនៅភូមិផឹងឡា គាត់បានឃើញមុខមាត់ថ្មីនៃតំបន់ជនបទ ។ លោកស្រី លូវ លី បានរៀបរាប់ថា “សព្វថ្ងៃ ភូមិខិតខំអភិវឌ្ឍទេសចរណ៍ បង្កើតចំការបន្លែ និងផ្លែឈើ ការរស់នៅរបស់ពួកគេប្រកបដោយភាពរស់រវើក ។”
តាមទិន្នន័យស្ទង់មតិបានបង្ហាញថា យុវជន៦៥.៣% ដែលទទួលការសម្ភាសន៍យល់ឃើញថា នាពេលអនាគត សង្គមនឹងកាន់តែមានអរិយធម៌ មានភាពចុះសម្រុងគ្នា ។ យុវជន៦៥.៨% ដែលទទួលការសម្ភាសន៍ជឿជាក់ថា ប្រទេសចិននឹងកាន់តែមានភាពចម្រុងចម្រើន ។ យុវជន ៥៨.៥% ដែលទទួលការសម្ភាសន៍យល់ឃើញថា បច្ចេកទេសទំនើបនឹងត្រូវបានប្រើប្រាស់ក្នុងការរស់នៅកាន់តែមានភាពប្រជាប្រិយភាព ។
ប្រភព៖កាសែតយុវជនចិនដេលី
អ្នកបកប្រែ៖刘蓉