អគារនៅលើក្រដាសប្រាក់បរទេសទាំងអស់នេះ បានសាងសង់ដោយប្រទេសចិន!
ប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល ធារាសាស្ត្រ និងវារីអគ្គសនីរវាងប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍កាន់តែជិតស្និទ្ធ មានគម្រោងជាច្រើនក្លាយជា”សញ្ញាសម្គាល់ជាតិ”ដែលត្រូវបានបោះពុម្ភលើក្រដាសប្រាក់របស់ប្រទេស។
ក្រដាសប្រាក់ ៥ រូពីប៉ាគីស្ថាន៖កំពង់ផែGwadar ។
នៅឆ្នាំ ២០១៣ ក្រុមហ៊ុនChina Overseas Ports Investment បានទទួលសិទ្ធធ្វើអាជីវកម្មរបស់កំពង់ផែ Gwadar និងតំបន់សេរី ហើយបានការកែលម្អយ៉ាងទូលំទូលាយដល់កំពង់ផែ Gwadar ។
ក្រដាសប្រាក់ ១០០ រូពីរបស់សិរីលង្កា៖ស្ថានីយថាមពលពូត្រា ។
ស្ថានីយថាមពលពូត្រាដុតធ្យូងថ្មទី ១ នៅប្រទេសសិរីលង្កា ដែលស្ថិតនៅភាគកណ្តាលខាងជើងនៃប្រទេសសិរីលង្កា ។ ស្ថានីយថាមពលនេះទទួលបានប្រាក់កម្ចី និងកសាងដោយប្រទេសចិន ។
ក្រដាសប្រាក់ ២០ បាតរបស់ប្រទេសថៃ៖ស្ពានRama VIII។
ស្ពានRama VIIIស្ពាននៅរាជធានីបាងកក ឆ្លងកាត់ទន្លេមីងឡាន ។
ក្រដាសប្រាក់ ២០ គីបរបស់ប្រទេសឡាវ ៖ ស្ថានីយ៍វារីអគ្គិសនីណាំឡេក ។
ស្ថានីយ៍វារីអគ្គិសនីណាំឡេកត្រូវបានសាងសង់ដោយក្រុមហ៊ុនSinohydro Bureau 10 ដែលជាគម្រោងគំរូក្នុងកិច្ចសហប្រតិបត្តិការចិននិងឡាវ ។
ក្រដាសប្រាក់ ១០០០ Dinar របស់ប្រទេសអាល់ហ្សេរី ៖ Great Mosque of Algiers Tower។
Mosque of Algiers Tower ស្ថិតនៅកណ្តាលរដ្ឋធានីអាល់ហ្សេរី នៃប្រទេសអាល់ហ្សេរី ដែលសាងសង់ដោយក្រុមហ៊ុន China State Construction Engineering ។
ក្រដាសប្រាក់ ៥០០ Dinar របស់ប្រទេសអាល់ហ្សេរី ៖ផ្កាយរណបទំនាក់ទំនងលេខទី ១ ។
ផ្កាយរណបទំនាក់ទំនងលេខទី ១ ជាគម្រោងទី ១ កិច្ចសហប្រតិបត្តិការលើវិស័យលំហអាកាសរបស់ប្រទេសចិន និងប្រទសអាល់ហ្សេរី វាក៏ជាផ្កាយរណបទំនាក់ទំនងទី ១ របស់ប្រទេសអាល់ហ្សេរីដែរ ។
ក្រដាសប្រាក់ ២០០ kwachaរបស់ប្រទេសម៉ាឡាវី ៖ អគារសភា ។
អគារសភារបស់ប្រទេសម៉ាឡាវីផ្តល់ជំនួយពីរដ្ឋាភិបាលចិន និងទទួលការសាងសង់ដោយក្រុមហ៊ុនANHUI FOREIGN ECONOMIC CONSTRUCTION ។
ក្រដាសប្រាក់ ២០០០ kwachaរបស់ប្រទេសម៉ាឡាវី ៖ សាកលវិទ្យាល័យបច្ចេកវិទ្យាប្រទេសម៉ាឡាវី ។
សាកលវិទ្យាល័យបច្ចេកវិទ្យាប្រទេសម៉ាឡាវី ផ្តល់ជំនួយសាងសង់ដោយប្រទេសចិន ។
ក្រដាសប្រាក់ ២០០០ ផោនរបស់ស៊ូដង់ ៖ ទំនប់Merowe គម្រោងអភិរក្សទឹកអាតបារ៉ាខាងលើ និងទំនប់Roseires ។
ទំនប់ទាំងបីនេះស្ថិតនៅលើ”ទន្លេម្តាយ”ទន្លេនីលរបស់ស៊ូដង់ ជាប៉ូលទាក់ទងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនស៊ូដង់ ។
ក្រដាសប្រាក់ ៥០០ ហ្វ្រង់របស់កុងហ្គោ ៖ស្ពានជីនស៊ូកា ។
ស្ពានជីនស៊ូកាទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិន ។
ក្រដាសប្រាក់ ១០ rial របស់ប្រទេសកាតា៖កីឡាដ្ឋាន lusail ។
កីឡាដ្ឋាន lusail ស្ថិតនៅរដ្ឋធានីដូហានៃប្រទេសកាតា ជាកីឡាដ្ឋានសំខាន់សម្រាប់ប្រកួតប្រជែងបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ។
ក្រដាសប្រាក់ ៥ Kuwaiti Dinar របស់គុយវ៉ែត ៖ អគារទីស្នាក់ការកណ្តាលនៃធនាគារកណ្តាល ។
អគារទីស្នាក់ការកណ្តាលនៃធនាគារកណ្តាលទទួលបន្ទុកសាងសង់ដោយទីភ្នាក់ងារគុយវ៉ែតនៃCHINA STATE CONSTRUCTION ENGINEERING ។
ក្រដាសប្រាក់ ២០០ somoniរបស់ប្រទេសតាជីគីស្ថាន ៖ បណ្ណាល័យជាតិតាជីគីស្ថាន ។
បណ្ណាល័យជាតិតាជីគីស្ថានទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុនចិន ។
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉