ក្រុមសិក្សាស្រាវជ្រាវនៅទ្វីបអង់តាក់ទិកលើកទី ៣៩ របស់ចិនបានចេញដំណើរនៅថ្ងៃទី ២៦ ខែតុលានេះ

2022-10-26 17:47:30
ប្រភព:CRI

  ថ្ងៃទី ២៦ និង ៣១ ខែតុលា សមាជិក ២៥៥ នាក់នៃក្រុមសិក្សាស្រាវជ្រាវនៅទ្វីបអង់តាក់ទិកទី ៣៩ របស់ចិននឹងចែកជាពីរក្រុមចាកចេញពីក្រុងសៀងហៃតាមកប៉ាល់ឈ្មោះ "Xuelong ២" និង "Xuelong" ដើម្បីរួមគ្នាអនុវត្តភារកិច្ចសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនៅទ្វីបអង់តាក់ទិក  ហើយប្រហែលត្រឡប់មកប្រទេសចិនវិញក្នុងខែមេសាឆ្នាំ ២០២៣  ។

  ការសិក្សាស្រាវជ្រាវនៅទ្វីបអង់តាក់ទិកលើកទី ៣៩ នឹងផ្តោតលើបញ្ហា វិទ្យាសាស្ត្រសំខាន់ៗ ដូចជាការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសកលដែនសមុទ្រសំខាន់ៗនៃមហាសមុទ្រអាត្ល់ទិក ហើយអនុវត្តការអង្កេតនិងសិក្សាស្រាវជ្រាវលើវិស័យពាក់ព័ន្ធ ដូចជា សមាសភាពបរិយាកាស បរិស្ថានទឹក បរិស្ថានដីល្បាប់និងប្រព័ន្ធអេកូឡូស៊ីជាដើម ។ព្រមាំងសង្កេតពីបរិស្ថានព្រិលទឹកកក និងសង្កេតតារាសាស្ត្រនៅស្ថានីយ Zhongshan ស្ថានីយ Taishan និងស្ថានីយ Kunlun ដែលនៅតាមផ្លូវធ្វើដំណើរផងដែរ ។

ក្រុមសិក្សាស្រាវជ្រាវនៅទ្វីបអង់តាក់ទិកលើកទី ៣៩ របស់ចិនបានចេញដំណើរនៅថ្ងៃទី ២៦ ខែតុលានេះ